លោក គីម ជុងអ៊ុន ថាដំណើរទស្សនកិច្ចរបស់លោក បង្ហាញពីសារៈសំខាន់យុទ្ធសាស្ត្រនៃទំនាក់ ទំនងជាមួយរុស្ស៉ី


(សេអ៊ូល)៖ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអោយដឹឆងថា​ មេដឹកនាំកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសរុស្ស៉ី បានបង្ហាញ យ៉ាងច្បាស់ពី «សារៈសំខាន់យុទ្ធសាស្ត្រ» នៃទំនាក់ទំនងរវាងប្រទេសទាំង២។

លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពាសដែកទៅដល់រុស្ស៉ីកាលពីថ្ងៃអង្គារ ដើម្បីចូល រួមក្នុងកិច្ចពិភាក្សាជាមួយលោក ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ខណៈមានការព្រមានពីទីក្រុង វ៉ាស៊ីនតោនកុំឱ្យកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី យកទៅប្រើក្នុង សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយ ក្រែន។នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា «លោក គីម ជុងអ៊ុន បាននិយាយថា៖ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហព័ន្ធរុស្ស៉ី…បានបង្ហាញយ៉ាងច្បាស់ពីគោលជំហររបស់គណបក្សពលករកូរ៉េ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលកំពុង ផ្តោតជាអាទិភាពលើសារៈសំខាន់យុទ្ធសាស្ត្រ នៅក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតប្រជា ធិបតេយ្យកូរ៉េ និងរុស្ស៉ី»