(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យលោក តាកា ហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជន កម្ពុជា។
សូមបញ្ជាក់ថា លោក តាកាហាស៊ី ហ្វូមីអាគី កំពុងដឹកនាំគណៈប្រតិភូធុរកិច្ចទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជា។ នៅថ្ងៃម្សិលមិញលោក តាកាហាស៊ី បានចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជាផងដែរ។ លោក តាកាហាស៊ី បានគូសបញ្ជាក់ថា អ្នកវិនិយោគរបស់ជប៉ុនផ្នែកសហ គ្រាសធន់តូច និងមធ្យម ចាប់អារម្មណ៍វិនិយោគលើការកែច្នៃផលិតផល និងការបណ្តុះបណ្តាល នៅកម្ពុជា៕