(ញូវដែលី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ គឺ មេដឹកនាំក្រុមប្រទេស G20 បានចាប់ផ្តើមមកដល់ទីក្រុងញូវហើយ នៅថ្ងៃ សុក្រនេះ ដោយសង្ឃឹមថានឹងធ្វើឱ្យមានវឌ្ឍនភាពលើពាណិជ្ជកម្ម អាកាសធាតុ និងបញ្ហាសកល មួយចំនួនទៀត ទោះបីជាអវត្តមានប្រធានាធិបតីចិន និងរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលនេះក៏ដោយ។
គួររំលឹកថា G20 បានចាប់កំណើតឡើងនៅក្នុងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ ដែលជាមធ្យោបាយ មួយក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។
ប៉ុន្តែនៅពេលដែលយន្តហោះរបស់បណ្តាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្លុកនេះ បានចាប់ផ្តើម ចុះចតនៅរដ្ឋធានីឥណ្ឌា ដោយអវត្ដមានរបស់ប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេចោទជាសំណួរអំពីរបៀប ដែលប្លុកនេះអាចព្រមព្រៀងទៅលើអ្វីបាន។
គ្មានហេតុផលផ្លូវការណាមួយ ត្រូវបានផ្តល់សម្រាប់ការមិនចូលរួមរបស់ លោក Xi នោះទេប៉ុន្តែ ប្រទេសចិនបានបញ្ចេញសម្លេងអំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការដើរចេញពីក្រុម ដែលដឹកនាំ ដោយសហរដ្ឋអាមេរិកជាប្រពៃណីដូចជា G20 ជាដើម ហើយជំនួសពួកគេដោយក្រុមដែល បម្រើផលប្រយោជន៍របស់ទីក្រុងប៉េកាំងកាន់តែប្រសើរ។
ជំនួសពីការចូលរួមប្រជុំ G20 លោក ស៊ី ជីនពីង នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប្រទេសវេណេ ស៊ុយអេឡា និងសំប៊ីនៅទីក្រុងប៉េកាំង៕