(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះ សំណាលរវាងឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃក្រសួងទេសចរណ៍ សរុបប្រមាណ៤០០នាក់ ក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត។
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឡើងធ្វើបទបង្ហាញសង្ខេបអំពី ប្រវត្តិ និងវឌ្ឍនភាពការងារទេសចរណ៍សំខាន់ៗដែលក្រសួងទេសចរណ៍សម្រេចបានជាបន្តបន្ទាប់ តាំងពីមុនការបង្កើតក្រសួង និងការបង្កើតក្រសួងទេសចរណ៍ដំបូងនៅឆ្នាំ១៩៩៣។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្ដែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌ដ៏ ជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងឱកាសក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយឱ្យបំពេញ បេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីក៏បានសម្តែងនូវឧបការគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាក្នុងរយៈពេល៣៨ឆ្នាំ៧ខែនិង៨ថ្ងៃកន្លងមក ជាពិសេស បានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ ទាញក្នុងតំបន់អាស៊ី។
ឯកឧត្តម សុខ សូកេន
ក៏បានគោរពវាយតម្លៃខ្ពស់កោតសរសើរ និងដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី
ថោង ខុន ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព និងទេពកោសល្យ ដែល បានលះបង់អស់ពីកម្លាំងកាយចិត្ត
ប្រាជ្ញាស្មារតី ក្នុងការចូលរួមយ៉ាងសកម្មដើម្បីសម្រេចបាន
សមិទ្ធផលជាច្រើនអនេកក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានខិតខំបំពេញការងារយ៉ាងល្អប្រសើរ និងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិនិង អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ទេសចរណ៍នានា ដែលបានគាំទ្រ និងផ្ដល់កិច្ច សហការយ៉ាងល្អប្រសើរក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, គោល នយោបាយនិងផែនការយុទ្ធសាស្រ្តសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លោករដ្ឋមន្រ្តីបាន ដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកប ដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយ កាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់ កម្ពុជា។
ដើម្បីសម្រេចបាននូវចក្ឋុវិស័យនេះ ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធ សាស្រ្តចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេស ចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមាន សមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ -3Ds» ដើម្បីធ្វើយ៉ាង ណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្ម ក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូល រួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តីបានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឈរលើអភិក្រមភាព ជាដៃគូចតុភាគី «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យទេស ចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក្រសួងទេសចរណ៍ ត្រូវរួមសហការគ្នាអនុវត្តការងារដែលក្រសួង និងរដ្ឋមន្ត្រី សុខ សូកេន ប្រគល់ជូនត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិទាំងឡាយដែលបានប្រកាសឱ្យអនុវត្តរួចហើយនោះ ព្រមទាំងកម្មវិធីនយោបាយជាតិរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកសម្រេចឱ្យបាននូវ សមិទ្ធជូនជាតិមាតុភូមិបន្ថែមទៀត និយាយជារួម និងសមិទ្ធផលក្នុងវិស័យទេសចរណ៍ជាតិ និយាយដោយឡែក៕