ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីសំណេះសំណាលរវាងបណ្ឌិត្យសភាចារ្យ អ៊ុក រ៉ាប៊ុន និងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ

 (ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះ សំណាលរវាងឯកឧត្តម បណ្ឌិត្យសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជ ការ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានគោរព អរគុណចំពោះបណ្ឌិត្យសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានខិតខំដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នាអាណត្តិកន្លងទៅ និងសម្រេចបាននូវផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន ហើយនាំមក នូវការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានប្តេជ្ញាបន្តមរតកនៃការអភិវឌ្ឍនេះ សំដៅបង្កើតសមិទ្ធផលថ្មីជូនជាតិត ទៅមុខទៀត ក្រោមការចង្អុលទិសពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕