អាជ្ញាធរថៃ នឹងសម្រួលដោះលែងពលរដ្ឋខ្មែរ ធ្វើការខុសច្បាប់ចំនួន៥នាក់ នៅសប្តាហ៍ក្រោយ បន្ទាប់មានការសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា


 (ភ្នំពេញ)៖ អាជ្ញាធរថៃ នឹងសម្របសម្រួលដោះលែងប្រជាពលរដ្ឋខ្មែរចំនួន៥ដាក់ ដែលធ្វើការខុស ច្បាប់នៅប្រទេសថៃ ឱ្យវិលមកកម្ពុជាវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួល ពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។

សូមបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរ ចំនួន៥នាក់ ដែលកំពុងប្រកបរបររកស៊ីដែលច្បាប់ប្រទេសថៃ ហាមឃាត់។ ភ្លាមៗ ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ បានឱ្យអនុព័ន្ធការងារចេញទៅដោះស្រាយ សប្រសម្រួល និងស្វែងយល់ពីបញ្ហា ដើម្បីស្វែងរកការដោះស្រាយ។

អនុព័ន្ធការងារប្រចាំស្ថានទូតបានឱ្យដឹងថា «ក្រោមការសម្របសម្រួលដ៏ជិតស្និទរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំង៥រូប អាចវិលមកកាន់កម្ពុជានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សប្តាហ៍ក្រោយនេះ»

ទន្ទឹមនឹងនេះលោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលចង់ធ្វើនៅប្រទេសសូមចូលធ្វើជាពលករស្របច្បាប់ទៅតាមទីភ្នាក់ងារក្រុមហ៊ុនដែលក្រសួងការងារទទួលស្គាល់ជាផ្លូវការ ព្រោះការធ្វើការដោយ មិនស្របច្បាប់មានភាពប្រថុយប្រថាន គ្រោះថ្នាក់ និងបាត់បង់អត្ថប្រយោជន៍ ប៉ុន្តែការបម្រើការងារ ស្របច្បាប់វិញមិនធ្វើឱ្យពលរដ្ឋខ្មែរមានហានិភ័យការងារ និងទទួលបានអត្ថប្រយោជន៍របស់ប្រទេស ជាដៃគូ។ លោកបន្តថា ស្ថានទូតខ្មែរ និងអនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ មិនបានព្រងើយ កន្តើយចំពោះសុខទុក្ខរបស់ពលរដ្ឋដែលប្រឈមនឹងបញ្ហាឡើយ។

បន្ថែមមពីនេះ អនុព័ន្ធការងារកកម្ពុជា ប្រចាំប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមាន បំណងទៅធ្វើការនៅបរទេសដោយស្របច្បាប់ និងសុវត្ថិភាពការងារ ព្រមទាំងទទួលអត្ថប្រយោជន៍ ផ្សេងៗ ស្របទៅតាមច្បាប់នៅប្រទេសទទួល ដូចនេះពលរដ្ឋខ្មែរយើងអាចចុះឈ្មោះទៅធ្វើការ តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស៕