(យូអិន)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហ រដ្ឋអាមេរិកនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាថារុស្ស៉ីអាចនាំចេញ ស្បៀងអាហារ ប្រសិនបើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមសមុទ្រខ្មៅដោយសុវត្ថិភាពត្រូវបានស្ដារឡើងវិញ។
រុស្ស៉ី កាលពីខែកក្កដាកន្លងទៅ បានសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងអនុញ្ញាតឱ្យអ៊ុយក្រែននាំ ចេញធញ្ញជាតិតាមសមុទ្រខ្មៅ ដែលសម្រេចឡើងដោយមាន ការសម្របសម្រួលពីអង្គការសហ ប្រជាជាតិ និងតួកគី ក្នុងខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះមានគោលដៅបន្ធូរបន្ថយវិបត្តិស្បៀងអាហារសកល ដែលបង្កឡើង ដោយ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯអង្គការសហប្រជាជាតិ លោក Blinken បានសង្កត់ធ្ងន់ដូច្នេះថា «ប្រសិនបើមានការត្រឡប់ចូលកិច្ចព្រមព្រៀងនេះវិញ ជាការពិតណាស់ យើងនឹងបន្តធ្វើអ្វីៗដែល ចាំបាច់ ដើម្បីធានាឱ្យបានថាគ្រប់គ្នាអាចនាំចេញស្បៀងអាហារ និងផលិតផលចំណីអាហាររបស់ ពួកគេដោយសេរី និងមានសុវត្ថិភាព ក្នុងនោះ រួមមានទាំងរុស្ស៉ីផងដែរ»៕