(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន ក្រោយវិបត្តិ កូវិដ-១៩ និងលើកស្ទួយឧស្សាហកម្មទេសចរណ៍កម្ពុជា សម្រាប់ទីផ្សារចិន ក្រសួងទេសចរណ៍ បានរៀបចំនិងដាក់ឲ្យដំណើរការប្រព័ន្ធស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន តាមប្រព័ន្ធអនឡាញ ស្របទៅតាមសៀវភៅស China Ready សម្រាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា និងស្តង់ដារវាយតម្លៃ និងបញ្ជាក់គុណភាព និងទទួលស្គាល់សេវាកម្មទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរចិន។
ប្រព័ន្ធនេះនឹងផ្តល់ភាពងាយស្រួលដល់អាជីវកម្មទេសចរណ៍ដាក់ពាក្យស្នើសុំការចុះវាយតម្លៃ និង បញ្ជាក់គុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែឆាប់រហ័ស ចំណេញពេលវេលា។
ការទទួលបានការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍នេះ
ប្រតិបត្តិករនឹងទទួលបានអត្ថប្រយោជន៍ សំខាន់ៗដូចជា៖
១៖ ទទួលបានឡាបែលបញ្ជាក់គុណភាព
(China Ready Accredited)
២៖ បង្ហាញថា
សេវាកម្មរបស់ខ្លួនមានគុណភាពស្របតាមសៀវភៅស China Ready និងមានការ
ទទួលស្គាល់ដោយក្រសួងទេសចរណ៍
៣៖ ប្រតិបត្តិករទេសចរណ៍ចិន-ភ្ញៀវទេសចរចិន
មានទំនុកចិត្តដល់អាជីវកម្មរបស់ខ្លួន
៤៖ ចូលក្នុងបណ្តាញក្រុមហ៊ុនទេសចរណ៍ទទួលបាន
CRA និងផ្សព្វផ្សាយដល់ទីផ្សារចិន ។
សូមជម្រាបថាសេវាកម្មទេសចរណ៍ដែលអាចដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិនមានដូចជា៖ សេវាកម្មសណ្ឋាគារ និងស្នាក់នៅ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, ផ្សារទំនើបនឹងហាងលក់វត្ថុ អនុស្សាវរីយ៍, សេវាកម្មកម្សាន្ត និងការីទេសចរណ៍-ភ្នាក់ងារទេសចរណ៍។
ក្រសួងទេសចរណ៍សង្ឈឹមថា ម្ចាស់អាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនទាំងអស់ នឹងចូល រួមពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនត្រៀមទទួលភ្ញៀវចិន និងដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មតាមរយៈវែបសាយ http://cambodia-chinaready.com ឬស្កែន QR code ដូចខាង ក្រោម៕