(មូស្គូ)៖ រុស្ស៊ីបានបាញ់មីស៊ីលគ្រូស មីស៊ីលបាលីស្ទីក និងមីស៊ីលលឿនជាងសំឡេង Hypersonic Missiles ជាច្រើនរួមជាមួយនឹងការប្រើដ្រូនអត្តឃាតបាញ់ស្រោចដាក់លើអ៊ុយក្រែនវិញ ក្រោយអ៊ុយក្រែនបានបាញ់មីស៊ីលធ្វើឱ្យខូចស្ពានមួយ ដែលតភ្ជាប់ទឹកដីអ៊ុយក្រែនទៅតំបន់គ្រីមៀរ។ យុទ្ធនាការវាយបក Counter Offensive របស់អ៊ុយក្រែនដាក់លើកម្លាំងរុស្ស៊ី មានរយៈ ពេលជិត២០ថ្ងៃហើយ ប៉ុន្តែសន្ទុះវាយលុកមានសភាពយឺតយ៉ាវមិនដូចអ្វីដែលអ៊ុយក្រែនបាន រំពឹងទុកនោះទេ។
ស្ពាននៃផ្លូវ Chonhar ដែលតភ្ជាប់តំបន់ Kherson ទៅកាន់តំបន់គ្រីមៀររបស់រុស្ស៊ី បានរងការខូច ខាតដោយការវាយប្រហាររបស់អ៊ុយក្រែន បើទោះបីជាមានការព្រមានរបស់រុស្ស៊ីយ៉ាងណាក៏ដោយ។ ក្រុមចារកម្មសម្ងាត់យោធារុស្ស៊ីបានជូនដំណឹងតាំងពីដើមសប្តាហ៍នេះថា អ៊ុយក្រែន បំរុងនឹងបាញ់មីស៊ីលនៃប្រព័ន្ធអាវុធ HIMARS របស់អាមេរិក ឬប្រើមីស៊ីលអង់គ្លេស Storm Shadow ដាក់លើតំបន់គ្រីមៀរដែលរុស្ស៊ី បានកាន់កាប់តាំងពីឆ្នាំ២០១៤។ រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Sergei Shoigu នៅមុនការវាយប្រហារបាននិយាយគំរាមថា បើសិនជាអ៊ុយក្រែន ហ៊ានប្រើអាវុធមី ស៊ីលដែលក្រុមបស្ចឹមប្រទេសបាញ់ដាក់ទៅលើតំបន់គ្រីមៀមែននោះ រុស្ស៊ី នឹងធ្វើការវាយប្រហារភ្លាមៗតបទៅវិញដាក់លើទីតាំងដែលធ្វើសេចក្តីសម្រេចចិត្តនៅលើទឹកដី អ៊ុយក្រែន។
ស្ពានដែលរងការវាយប្រហារនោះ គឺជាស្ពានមួយក្នុងចំណោមស្ពានចំនួនបីដែលគេស្គាល់ថា ជាច្រកចូលទៅកាន់តំបន់គ្រីមៀរ ។ ស្ពាននេះគឺជាស្ពានខ្លីជាងគេក្នុងចំណោមស្ពានទាំងបីត ភ្ជាប់ទៅតំបន់គ្រីមៀរ និងជាស្ពានមានសារៈសំខាន់ដែលកម្លាំងទាហានរុស្ស៊ីប្រើប្រាស់ ក្នុងការ បញ្ជូនកងកម្លាំងចេញពីតំបន់គ្រីមៀរចូលទៅក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន ។
ទីភ្នាក់ងាររបស់រុស្ស៊ី RIA បាននិយាយថាមីស៊ីលចំនួន៤គ្រាប់ដែល ជាជំនួយរបស់ប្រទេស លោក ខាងលិច បានវាយប្រហារដាក់លើស្ពាន Chonhar នោះ។ ក្រុមយោធារបស់រុស្ស៊ីបាននិយាយ ថាយោងតាមការស៊ើបអង្កេត គ្រាប់មីស៊ីលដែលបានបាញ់នោះ ទំនងជាគ្រាប់ផលិតដោយប្រទេសបារាំង។ អភិបាលខេត្ត Kherson ដែលរុស្ស៊ីបានតែងតាំងគឺលោក Vladimir Saldo បានថ្លែងថា ការវាយប្រហារដាក់លើស្ពាន Chonhar បានធ្វើឱ្យខូចស្ពានតែប៉ុណ្ណោះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។ បើតាមអភិបាលខេត្តរូបនោះ ការ វាយប្រហារដោយអ៊ុយក្រែននោះ គឺអាចជាមីស៊ីល Storm Shadow របស់ប្រទេសអង់គ្លេស។ អភិបាលដែលរុស្ស៊ីតែងតាំងនោះ បាននិយាយថា «ក្រុមភេរករអ៊ុយក្រែនចង់គំរាមកំហែងពលរដ្ឋខេត្ត Kherson និងសាបព្រួសអំពើភ័យខ្លាចដល់ប្រជាពលរដ្ឋ ប៉ុន្តែពួកគេនឹងមិនទទួលជោគជ័យឡើយ។
លោកថាគេនឹងធ្វើការជួសជុលស្ពាននោះភ្លាម និងថាផ្លូវធ្វើដំណើរសម្រាប់
យានយន្តតាមស្ពាននោះនឹងត្រូវស្តារឡើងវិញក្នុងពេលខ្លីខាងមុខនេះ។
រដ្ឋាភិបាលក្រុងគៀវនៃប្រទេសអ៊ុយក្រែននៅមិនទាន់មានប្រតិកម្មជុំវិញការវាយប្រហារនេះ
ទេ ប៉ុន្តែអ៊ុយក្រែនតែងតែនិយាយថាគេនឹងចូលកាន់កាប់វិញក្នុងតំបន់គ្រីមៀ និងបណ្តេញកង
កម្លាំងរុស្ស៊ីទាំងអស់ចេញពីទឹកដីរបស់អ៊ុយក្រែន។
នៅជាមួយគ្នានេះដែរ មន្ត្រីខេត្ត Kherson ដែលតែងតាំងដោយអ៊ុយក្រែន គឺលោក Yuriy Sobolevsky បានថ្លែងចាត់ទុកការវាយប្រ ហារដាក់លើស្ពាននោះគឺជាការវាយប្រហារដាក់លើផ្លូវយុទ្ធសាស្ត្រស្បៀង និងយោធារបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ, ការវាយប្រហារដាក់លើស្ពាននេះ ត្រូវគេចាត់ទុកថាជាការដើរឆ្លងបន្ទាត់ក្រហមដែលរុស្ស៊ីបានគូសហើយ។
លោក Sergei Shoigu បានថ្លែងថាយោងតាមព័ត៌មានដែលរុស្ស៊ីបានទទួល, គឺបញ្ជាការដ្ឋាន កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនគ្រោងធ្វើការវាយប្រហារដាក់មកលើទឹកដីរបស់រុស្ស៊ី រួមទាំងតំបន់គ្រីមៀរដោយនឹងប្រើប្រាស់អាវុធ HIMARSនិងមីស៊ីល Storm Shadowរបស់អង់គ្លេស។ លោក Sergei Shoigu បានថ្លែងថាការពង្រាយមីស៊ីលទាំងឡាយដែលហួសពីដែនកំ ណត់នៃតំបន់ប្រតិបត្តិការយោធាពិសេសមានន័យថា សហរដ្ឋអាមេរិកនិងអង់គ្លេសបានពាក់ ព័ន្ធយ៉ាងពេញលេញរបស់ខ្លួនក្នុងទំនាស់នេះហើយ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានគំរាមថា
ប្រការ
នេះនឹងតម្រូវឱ្យរុស្ស៊ីត្រូវធ្វើការវាយប្រហារភ្លាមៗដាក់លើមជ្ឈមណ្ឌលសម្រេចចិត្តលើទឹកដីអ៊ុយក្រែន។
សេចក្តីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលគ្រូស
មីស៊ីលបាលីស្ទីក និងមីស៊ីលលឿនជាងសម្លេង Hypersonic
Missiles ជាច្រើន
រួមជាមួយនឹងការប្រើដ្រូនអត្តឃាតបាញ់ស្រោចដាក់លើអ៊ុយក្រែន។ សេចក្តីរាយការណ៍បាន
បង្ហាញថា ការវាយប្រហារនោះបានបណ្តាលឱ្យមានការខូចខាត នៅក្នុងក្រុង Odesa និងក្រុង Kryvyi ។
មិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់បន្ថែមជុំវិញការវាយប្រហារភ្លាមៗនេះទេ
ប៉ុន្តែការវាយប្រហារដាក់គ្នាទៅវិញទៅមកនេះ បានធ្វើឡើងនៅទន្ទឹមនឹងយុទ្ធនាការ Counter
Offensive រដូវប្រាំងដែលបានចាប់ផ្តើមតាំងពីថ្ងៃ ទី៤មិថុនានោះមក។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergei Shoigu បានថ្លែងថា អ៊ុយក្រែនកំពុងរៀបចំប្រមូល កម្លាំងកងទ័ពសាឡើងវិញ
ដើម្បីធ្វើការវាយប្រហារសាជាថ្មីក្នុងយុទ្ធនាការ Counter Offensive នេះ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនោះនិយាយថា
រយៈពេល១៦ថ្ងៃនៃការបើកវាយប្រហាររបស់ខ្លួននោះ គឺអ៊ុយក្រែនបានរងការខូចខាតយ៉ាងដំណំ
ហើយតម្រូវការរៀបចំសាឡើងវិញដើម្បី ធ្វើការវាយបុកសាជាថ្មី។
មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ
ហ្សេលិនស្គី បានថ្លែងថា វឌ្ឍនភាពនៃយុទ្ធនាការវាយ
បករបស់កងទ័ពអ៊ុយក្រែនទៅលើកងកម្លាំងរុស្ស៊ី មានសភាពយឺតយ៉ាវជាងការចង់បាន ប៉ុន្តែ
លោកថាអ៊ុយក្រែនក៏ពុំមានសម្ពាធអ្វីដែលត្រូវបង្កើនល្បឿនយុទ្ធនាការនេះដែរ។ អ៊ុយក្រែន
បានអះអាងថាក្នុងការវាយលុកប្រមាណ២សប្តាហ៍មកនេះ គេទើបបានរំដោះភូមិបានចំនួន៨។ លោក
ហ្សេលិនស្គី បានទទួលស្គាល់ថា ការវាយរុញច្រាននាពេលនេះ មិនមានភាពងាយ ស្រួលឡើយ
ពីព្រោះ ទឺកដីអ៊ុយក្រែនទំហំ ២០ម៉ឺនគីឡូម៉ែត្រការ៉េ ត្រូវបានកងកម្លាំងរុស្ស៊ី
បានរាយគ្រាប់មីនដើម្បីទប់ទលនឹងការវាយលុករបស់អ៊ុយក្រែន ។
មេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា
បើទោះបីជាអ៊ុយ ក្រែនមានសក្ដានុពលក្នុងការវាយលុកក្ដី ប៉ុន្តែ
អ៊ុយក្រែនបានយល់ច្បាស់ដោយខ្លួនឯង ហើយ
នោះគឺថាអ៊ុយក្រែនគ្មានឱកាសនឹងអាចឈ្នះលើសង្គ្រាមនេះឡើយ៕