អ៊ុយនោះដឹងការពិតហើយ ការឡើងខ្យងស របស់ទូកនេសាទវៀតណាមខុសច្បាប់ នៅស្រុកស្រែអំបិល ពិតជាមានការឃុបឃិតគ្នាជាប្រព័ន្ធមែន


ខេត្តកោះកុង÷ខ្យងស ជាប្រភេទខ្យងស មួយ គឺជាប្រភេទជីវៈចម្រុះ ដែលមានសារៈសំខាន់ណាស់ សម្រាប់ធនធានធម្មជាតិ! តែខណៈពេលនេះ រឿងរ៉ាវមួយត្រូវបានផ្ទុះឡើង ការឡើងខ្យងសដែលមិនមានច្បាប់អនុញ្ញាត ហើយក៏ត្រូវបានជំនាញពាក់ព័ន្ធឃុបឃិតគ្នាឲ្យឈ្មួញជន ជាតិវៀតណាម ដឹកជញ្ជូនតាមរថយន្ត វេ អង ចេញពីផ្ទះសំណាក់ ឈ្មោះ ធួន គីមទី យ៉ាងរលូន ឆ្ពោះទៅកាន់ប្រទេសវៀត ណាម។ បើទោះបីជាអ្នកសារព័ត៌មាន ឃើញហើយ ខលប្រាប់ជំនាញ ឬសមត្ថ កិច្ចយ៉ាងណាក្តី ក៏ជំនាញពាក់ព័ន្ធមិនខ្វល់ខ្វាយដែរ។


ដែលហេតុទាំងនេះហើយ ធ្វើឱ្យមហាជនផ្ទុះការសង្ស័យ បានធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំង នឹងដាក់សំនួរសួរថា ហេតុអ្វីការនេសាទអូសខ្យងស និងអ្នកកាងទូកនេសាទយួនខុសច្បាប់ ដែលលួចអូសខ្យងស ក្នុងដែនសមុទ្រ នៃឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង ដែលជាបទ ល្មើសនេសាទយ៉ាងសាហាវបំផុតនោះ បានកើតឡើងយ៉ាងក៏ក្រើកទឹកក៏ក្រើកដី
ហើយមិនដែលឃើញជំនាញពាក់ព័ន្ធចុះបង្ក្រាប? តាមពិតគឺមានមេខ្លោងកាងទូកនេសាទជនជាតិវៀតណាមយ៉ាងពិត ប្រាកដមែន ដោយឃុបឃិតគ្នារៀបចំជាប្រព័ន្ធ ជាមួយជំនាញពាក់ព័ន្ធអស់ ហើយ។ បុគ្គលម្នាក់នោះគឺឈ្មោះយួន ឈីវ ដែលមានឈ្មោះល្បីនៅក្នុងការរករឿងហួងហែងអ្នកដទៃ និងអុកឡុកសង្គម ធ្វើព្យុះធ្វើភ្លៀងតែម្នាក់ឯងក្នុងខេត្តកោះកុង ។ ធ្វើឱ្យបណ្ដារអ្នករកស៊ីមួយចំនួន និងក្រុមវិនិយោគទុនមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនហ៊ានចូលមកធ្វើការ វិនិយោគទុន ឬដាក់ទុនរកស៊ីនៅក្នុងខេត្តកោះកុងឡើយ។

ចំណុចនេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានលាន់មាត់តៗគ្នាថា ហេតុអ្វីបានជាលោក យួន ឈីវ ហ៊ានកាងបទល្មើសនេសាទ និងហ៊ានកាងទូកល្មើសច្បាប់របស់ទូកនេសាទវៀតណាមទាំងនោះទៅវិញ? ឬមួយជំនាញពាក់ព័ន្ធទទួលបានលាបសក្ការៈយ៉ាងក្រាស់ក្រែលពីមេឈ្មួញជនជាតិវៀតណាមអស់ដែរហើយមើល ទៅ? ទើបមិនចុះបង្ក្រាប។ តែបើមិនមានការឃុបឃិតគ្នាជាប្រព័ន្ធ ម៉្លេះទូកនេសាទល្មើសច្បាប់ខ្យងសមិនអាចដឹកជញ្ជូនទៅបាននោះទេ បើមិនមាន ច្បាប់អនុញ្ញាតផងនោះ។

ជាក់ស្ដែងដូចជានៅក្នុងផ្ទះសំណាក់ ធួន គីមទី នេះតែម្ដង ដែលធ្វើឲ្យមហាជនកាន់តែផ្ទុះការសង្ស័យយ៉ាងខ្លាំង ដែលទូកនេសាទជនជាតិវៀតណាមខុសច្បាប់
អូសខ្យងសយ៉ាងគគ្រឹកគគ្រេង ក្នុងដែនសមុទ្រ គឺចំណុចទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រទឹកដី ឃុំថ្មស ហើយពេលអូសរួចមានទូកចំនួន២ទៅ៣គ្រឿងសម្រាប់សាងខ្យង រួចក៏រត់ទូកសំដៅទៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីសាងខ្យងបន្តឡើងឡានយកទៅប្រទេសវៀតណាម។ ហើយទីតាំងឡើងខ្យងសនេះទៀតសោត ដ៏អាថ៌កំបាំងបំផុត គឺស្ថិតនៅក្នុងផ្ទះសំ ណាក់ ឈ្មោះ ធួន គីមទី ពីព្រោះខាង ក្រោយផ្ទះសំណាក់នេះគឺមានផែយ៉ាងធំសម្រាប់ចតទូកឡើងខ្យងសនេះ។


ចំណែកផ្លូវចូលខាងមុខផ្ទះសំណាក់វិញក្រោយពេលឡាន វេ អង ដែលមកដឹកខ្យងស បានចូលដល់ក្នុងផ្ទះសំណាក់ផុតរួចរាល់ហើយ ក៏ចាប់ផ្ដើមបិទទ្វាររបងផ្ទះសំណាក់មិនឲ្យមានបុគ្គលណាឃើញឡើយ ។

យ៉ាងណាមិញដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅស្រុកស្រែអំបិល បានលួចខ្សឹបប្រាប់អ្នកសារ ព័ត៌មានយើងថា ពួកគាត់បានឃើញទូកអូសខ្យង មកឡើងខ្យងនៅទីតាំងនេះជាយូរមកហើយ។ ហើយមានឡានធំៗប្រភេទឡាន វេ អង ដឹកជញ្ជូនខ្យងសជារៀងរាល់ថ្ងៃ ក្នុងមួយ ថ្ងៃយ៉ាងតិចមានពីរឡាន ថ្ងៃខ្លះដឹកជញ្ជូនពេលយប់ និងថ្ងៃខ្លះទៀតដឹកជញ្ជូនពេល ថ្ងៃតែម្ដង។

រឿងរ៉ាវទាំងអស់នេះ តាមប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា បញ្ហាខ្យងសនេះ មិនមានច្បាប់អនុញ្ញាតនោះទេហើយក៏មិនមានអ្នកណាហ៊ានចេញច្បាប់ឲ្យដែរ ប៉ុន្តែអ្វីដែលគេដឹកជញ្ជូនបាននោះ
ហើយមិនមានការបង្ក្រាបឬចុះទៅចាប់នោះ គឺគេឃុបឃិត ត្រូវរូវគ្នាជាប្រព័ន្ធអស់ហើយ ចាប់ពីប្រធានមន្ទីរកសិកម្ម រហូតដល់មន្ត្រីនាយរងផ្នែកជលផលស្រុកបូទុមសាគរ ដោយគេទទួលបានលាបសក្ការៈពីមេឈ្មួញជនជាតិវៀតណាម ក្នុងមួយបាវខ្យងស ១៥០០ ទៅ ២០០០រៀ ហើយក្នុងមួយរថយន្ត វេ អង ចាប់ពី ១,០០០ បាវ ទៅ ១,២០០ បាវ ហើយក្នុងមួយថ្ងៃ គេដឹកចេញ ២ទៅ៣រថយន្ត វេ អង បើសរុបលុយមិនក្រោមពី ៤ លានរៀលនោះទេ ដែលមន្ទីរទទួលបានក្នុងមួយថ្ងៃ។

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបានលើកឡើងថា បើនៅតែទុកឱ្យលោកយួន ឈីវ ធ្វើការដើរអុកឡុកនិងកាងបទល្មើស
គ្រប់ទីតាំង គ្រប់ទីកន្លែងនៅក្នុងខេត្តកោះ កុងតទៅទៀត ប្រាកដជា ធ្វើឲ្យសង្គមមានភាពចលាចលជាមិនខានឡើយ។

 

ទាក់ទិនរឿងរ៉ាវខាងលើនេះ ក្រុមអ្នកសារ ព័ត៌មាន បានធ្វើការទំនាក់ទំនងទូរសព្ទទៅលោកព្រុំ សុវណ្ណា នាយកផ្នែកជល ផលស្រុកបទុមសាគរ ខលចូល តែពុំមានអ្នកទទួល។

ចំណែកលោក ប៉ រ៉ានី នាយរងផ្នែកជលផលស្រុកបទុមសាគរ និងស្រុកស្រែអំបិល អ្នកសារព័ត៌មានយើង បានទំនាក់ទំនង ដើម្បីផ្តល់ព័ត៌មាន និងសួរនាំពីបទល្មើសទូកខ្យងសឡើងនៅផ្ទះសំណាក់ខាងលើ តែលោកមិនបានបកស្រាយបំភ្លឺនោះទេ បែជាសួរត្រឡប់ ត្រលិនមកអ្នកសារព័ត៌មានទៅវិញ។ ហើយឆ្លើយថា ចាំខ្ញុំចុះទៅមើល តើគេមានច្បាប់ឬយ៉ាងណា។

បន្ទាប់ពីរទំនាក់ទំនងពីបញ្ហាខ្យងសខាងលើ រង់ចាំអស់រយៈពេលជាង១ម៉ោង មិនឃើញមុខលោកមន្ត្រីជលផលណាម្នាក់ចេញអើតមុខកន្លែងខ្យងសនោះទេ។ទើបជំរុញឲ្យអ្នកសារព័ត៌មានខលទំនាក់ទំនងទៅលោកហួតនុត អធិការស្រុកស្រែអំបិល ពីបញ្ហាខ្យងសខាងលើ ដោយលោកហួតមុតឆ្លើយប្រាប់ថា លោក
ហ្នឹងចុះទៅបង្ក្រាប តែលោកទំនាក់ទំនងទៅលើសត្វ។
តែជិតមួយម៉ោងក្រោយមក លោកហួតនុត ប្រាប់ថា លោកមិនបានចុះទៅចាប់ទេព្រោះថាចាប់ឲ្យជលផលដដែល អញ្ចឹងអ្នកសារព័ត៌មានទំនាក់ទំនងទៅជលផលវិញទៅ។

បន្ទាប់មកអ្នកសារព័ត៌មានយើងក៏បានខលទំនាក់ទំនងទៅលោក អ៊ី មីងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ថា លោកនឹងចិត្តមន្ត្រីឲ្យចុះទៅមើល។

តើបញ្ហាខាងលើនេះ គ្រាន់ជាការដោះសាររបស់មន្ត្រីពុករលួយមែនទេ ឬក៏ជាល្បិចកន្ទេលធំប្រលំដេករបស់មន្ត្រីខិលខូចមួយចំនួន ឃុបឃិតគ្នាជាប្រព័ន្ធបែបនេះ រឿងរ៉ាវនេះដែរ ប្រជាពលរដ្ឋស្នើឲ្យលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង មេត្តាជួយទប់ស្កាត់រឿងរ៉ាវនេះផងទាន៕ ដោយ ញុឹប សន