មូលនិធិជំនួយសង្គម ជូនដំណឹងពីការបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី១៣ លើកទី២ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ មូលនិធិជំនួយសង្គមបានចេញសេចក្តីជូនដំណឹងពីកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី១៣ លើកទី២ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច តាមរយៈមូលនិធិជាតិជំនួយសង្គម ក៏បានប្រកាសពីលទ្ធផលនៃ ការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង អំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១៣ លើកទី១ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដែលមានរយៈពេល ៣០ថ្ងៃផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើម ដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើក រួចមកហើយ៕