(តូក្យូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសពីផែន ការផ្ដល់យានចម្បាំង ១០០គ្រឿង ជាអំណោយសម្រាប់អ៊ុយក្រែន ខណៈទីក្រុងតូក្យូកំពុងសម្លឹង ឃើញការ ផ្ដល់ជំនួយយោធាកាន់តែទូលំទូលាយជាងមុន ដែលកន្លងមកបានបញ្ជូនត្រឹមតែមួក និងអាវការពារដល់ទីក្រុងកៀវ។
នៅក្នុងពិធីមួយ រៀបចំឡើងនៅឯក្រសួងការពារជាតិជប៉ុន អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តូស៊ីរ៉ូ អ៉ីណុ (Toshiro Ino) បានប្រគល់ឯកសារមួយទៅឱ្យឯកអគ្គរដ្ឋទូត អ៊ុយក្រែន លោក សឺជី ក័រសាន់ ស្គី (Sergiy Korsunsky) ដោយមានរាយបញ្ជីឈ្មោះយានចម្បាំង៣ប្រភេទ ត្រូវបានបញ្ចូលជា អំណោយសម្រាប់ទីក្រុងកៀវ។ លោក អ៉ីណុ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងសង្ឃឹមថាការ ឈ្លានពាននឹងបញ្ចប់ឆាប់ៗនេះ ហើយជីវភាពរស់នៅប្រចាំថ្ងៃដោយសន្តិភាពនឹងត្រឡប់មកវិញ»៕