អគ្គលេខាធិការអាស៊ាន អញ្ជើញផ្តល់សន្ទុរកថា ក្នុងពិធីប្រគល់ពានរង្វាន់សុខុមាលភាព និងការអភិវឌ្ឍ សង្គមឆ្នើមអាស៊ាន លើកទី២ និងចូលរួមប្រជុំ ក្នុងកម្មវិធី៤ផ្សេងទៀត នៅទីក្រុងហ្សាការតា


 (ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋ ឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថា នៅ ក្នុងពិធីប្រគល់ពានរង្វាន់សុខុមាលភាព និងការអភិវឌ្ឍសង្គមឆ្នើមអាស៊ានលើកទី២។

នៅក្នុងពិធីនោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានកោតសរសើរដល់ជ័យលាភីទាំងអស់ សម្រាប់ការ ប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការលើកកម្ពស់ស្តង់ដាររស់នៅសម្រាប់ មនុស្ស ដែលងាយរងគ្រោះនៅក្នុងតំបន់ ព្រមទាំងការជួយពង្រឹងសមភាពយែនឌ័រ និងបរិយាប័ន្នសង្គម។ ឯកឧត្តម អគ្គលេខាធិការ បានលើកទឹកចិត្តឲ្យជ័យលាភីទាំងអស់បន្តការងារ ដ៏ល្អប្រសើរនេះ។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក ផាទ្រីក ហែមម័រ ឯកអគ្គរាជទូតជ្រើសតាំងនៃប្រទេសលុចសំបួប្រចាំអាស៊ាន បានជូនសារតាំង ដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានបង្ហាញពីតម្រូវការ និងបំណងប្រាថ្នាក្នុងការរិះរក សក្តានុពល ដែលមិនទាន់បានប្រើប្រាស់ ដើម្បីសហការបន្ថែម ព្រមទាំងលទ្ធភាពសម្រាប់ប្រទេស លុចសំបួ ចូលក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ (TAC)។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបស្វាគមន៍លោក ស្រ៊ុន រីដា វិចិត្រករ មកពីប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសនៅក្នុងកម្មវិធី ASEAN Artists Residency Programme លើកទី ៥ ហើយដែលគាត់នឹងដាក់បង្ហាញស្នាដៃរបស់គាត់រយៈពេល១ខែ នៅលេខា ធិការដ្ឋានអាស៊ាន។

សូមជម្រាបជូនថា កម្មវិធីនេះ ទទួលស្គាល់វិចិត្រករលេចធ្លោនៅក្នុងតំបន់ និងដាក់បង្ហាញទេពកោ សល្យរបស់គេ ទៅដល់ទស្សនិកជនយ៉ាងទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងពីសិល្បៈ និងវប្ប ធម៌របស់អាស៊ាន។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Yassir Mohamed Ali Mohammed ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូដង់ ប្រចាំសាធា រណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ចុងក្រោយ នៅក្នុងអាស៊ាន និងស៊ូដង់ ។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោក Wang Ruijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ប្រចាំខេត្តក្វាងទុង និងជាប្រធានសមាគមន៍មិត្តភាពនៅបរទេសរបស់ខេត្តក្វាងទុង។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការបន្ថែមទៀត រវាងខេត្តក្វាងទុង ជាមួយលេខាធិការដ្ឋានអាស៊ាន ព្រមទាំងជាមួយប្រទេសសមា ជិកអាស៊ាន៕