កោះកុង÷ រន្ធត់ណាស់ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ រវាងរថយន្ត១គ្រឿង បើកដូចហោះ បុកម៉ូតូពេញទំហឹងបណ្ដោយឱ្យបុរសពីរនាក់ ផ្លោងហោះធ្លាក់ចូលក្នុងព្រៃស្លាប់បាត់បង់ជីវិតភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង ៣៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចំណុចកែង(ធ្នេរ ២០០០) ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
លោក ស្រុង ណារិទ្ធ អធិការរង ស្រុកមណ្ឌលសីមា ទទួលផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ បានបញ្ជាក់ប្រាប់ឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជនរង គ្រោះស្លាប់នៅនិងកន្លែងកើតហេតុចំនួនពីរនាក់ខាងលើ មូលហេតុ÷ដោយសារភាគីខាងឡានបើកហួសល្បឿនកំណត់និងគ្មានការប្រុងប្រយ័ត្ន (បញ្ច្រាសទើសគ្នា) នៅចំណុចផ្លូវកោង។
លោកបន្តថា ជនរងគ្រោះដែលបានបាត់ បង់អាយុជីវិតទាំងពីរនាក់
ទី១/ ឈ្មោះ លី គឹមឡេង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរនេសាទ រស់នៅភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ទី២/ ឈ្មោះ ហ៊ាន សម្បត្តិ (ហៅជ្រូក) ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង
ស្រុកមណ្ឌលសីមា បើកបរម៉ូតូម៉ាក Scopi ពណ៌ស គ្មានស្លាកលេខ ។
ដោយឡែកភាគីខាងជនបង្ក បើកបរដោយឡានម៉ាកTACOMA ពាក់ស្លាកលេខ កំពង់ចាម 2A-2978 បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ (មិនបានស្គាល់អត្តសញ្ញាណ)។
ហើយបច្ចុប្បន្នកម្លាំងជំនាញ បានកំពុង ធ្វើការស្រាវជ្រាវ និងបន្តឆែករកអត្ត សញ្ញាណឡានជនបង្ករ នៅមន្ទីរសាធា រណការ ដើម្បីយកមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។
ឯវត្ថុតាង ម៉ូតូ និងរថយន្តផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដើម្បីធ្វើការដោះ ស្រាយតាមនីតិវិធី៕ ដោយ សេន ពិសិដ្ឋ