អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីអ៉ីរ៉ង់ និងពិសាអាហារការ ងារជាមួយប្រធានរបៀបវារៈតំបន់ភូមិសាស្ត្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិក


 (ហ្សាការតា)៖ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៣ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត Seyyed Ebrahim Raisi ប្រធានា ធិបតីនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាតំបន់នានា និងបានផ្លាស់ប្តូរទស្សនៈដើម្បី ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអ៉ីរ៉ង់ លើវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៃតំបន់ទាំងពីរ។

បន្ទាប់ជួបពិភាក្សាជាមួយប្រធានាធិបតីអ៉ីរ៉ង់រួច ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានបន្តពិសាអាហារ ការងារពេលព្រឹកជាមួយលោក Joo-Ok Lee ប្រធានរបៀបវារៈតំបន់ និងភូមិសាស្ត្រនយោបាយ តំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីបង្កើនកិច្ចសហការ និងភាពជាដៃគូរវាងអាស៊ាន និងវិស័យឯកជន។

នៅថ្ងៃដដែល ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយតំណាងប្រព័ន្ធផ្ស ព្វផ្សាយពីការិយាល័យរបស់ប្រធានាធិបតីអ៉ីរ៉ង់។ នៅក្នុងកិច្ចសម្ភាសន៍នោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីតួនាទី របស់អាស៊ាននៅក្នុងសេដ្ឋកិច្ចរបស់អាស៊ីនាពេលអនាគត ព្រមទាំងប្រធានបទសំខាន់ៗមួយចំនួនទៀត៕