(បាងកក)៖ តាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ គឺ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះបានធានាពីការ ផ្ទេរអំណាចដោយសន្តិវិធីពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក ទៅឱ្យរដ្ឋាភិបាលថ្មី ខណៈវិធាន ការជាច្រើនកំពុងត្រូវបានអនុវត្ត ដើម្បីការពារសេដ្ឋកិច្ចជាតិ អំឡុងនីតិវិធីផ្ទេរអំណាច។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា «ខណៈប្រទេសនឹង ត្រូវឆ្ពោះទៅមុខ យើងនឹងបន្តធ្វើការដើម្បីការពារប្រជាជន ខណៈ រង់ចាំរដ្ឋាភិបាលថ្មីឡើងមកកាន់ អំណាច»។ លោក ប្រាយុទ្ធ ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់កុំឱ្យបង្កើតសេណារីយ៉ូបំភិត បំភ័យពីស្ថានការណ៍នយោបាយ ដែលអាចធ្វើឱ្យប្រជាជនផ្ទុះកំហឹង។ «សូមកុំបង្កើតបញ្ហាបន្ថែម។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនមានបញ្ហាអ្វីនោះទេជាមួយគ្រប់ភាគីទាំងអស់ ហើយខ្ញុំគោរពតាមនីតិវិធី ប្រជាធិបតេយ្យដែលកំពុងដំណើរការ»។ នេះជាការអះអាងបន្ថែមរបស់លោក ប្រាយុទ្ធ៕