ប្រព័ន្ធផ្សព្វផ្សាយ៖ លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅរុស្ស៉ី ក្នុងឆ្នាំ ២០២៥

(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងប៉េកាំង ដែលនិយាយនៅព្រឹកថ្ងៃសុក្រ​ ទី២៧ ខែធ្នូនេះថា លោកប្រធានាធិបតី ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Igor Morgulov បានប្រាប់ RIA ដូច្នេះថា «ចំពោះព្រឹត្តិការណ៍ទ្វេភាគីជាក់ស្តែង ខ្ញុំអាចនិយាយបានថា ផែនការសមស្រប កំពុងត្រូវបានគូសរំលេចឡើងយ៉ាងសកម្ម»។ លោកបន្ថែមថា «អ្វីដែលខ្ញុំអាចនិយាយបាន មិនមែនជាការសម្ងាត់ ទាក់ទងនឹងអាទិភាពនោះ គឺថាលោកប្រធានាធិបតីចិន ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួន នៅក្នុងប្រទេសរុស្ស៉ី នាឆ្នាំក្រោយ»

ភ្លាមៗ ស្ថានទូតចិនមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នៅឡើយទេ ជុំវិញដំណឹងនេះ៕