(ប៉េកាំង)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយ មេដឹកនាំតំបន់អាស៉ីកណ្តាល ដោយផ្ទាល់ជាលើកដំបូងក្នុងសប្តាហ៍នេះ ដែលជាការស្វែងរក ការ ពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ ដែលត្រូវបានគេចាត់ទុកថាជាខាងក្រោយផ្ទះរបស់រុស្ស៉ី ចំពេល ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសលោកខាងលិច កាន់តែធ្លាក់ចុះ។
កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងស៉ីអាន (Xian) ស្ថិតនៅភាគខាងលិចប្រទេសចិន ធ្វើឡើងដំណាលគ្នានឹងកិច្ចប្រជុំ G7 នៅឯប្រទេសជប៉ុនចាប់ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា។ ប្រធានាធិបតី លោក ស៉ី ជិនពីង ត្រូវបានគេរំពឹងថានឹង ពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខកាន់តែស៊ីជម្រៅ ជាមួយសមភាគីមកពីប្រទេស កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន តាហ្ស៉ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន ដែលសុទ្ធសឹងតែជា ដែនដី អតីតសហភាពសូវៀត។
អ្នកនាង អាឌីណា ម៉ាសាលបេកូវ៉ា (Adina Masalbekova) ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យា ល័យ OSCE នៅទីក្រុងប៊ីស្កេក នៃប្រទេសកៀហ្ស៉ីស៉ីស្ថាន បានគូសបញ្ជាក់ថា «ទីក្រុងប៉េកាំងចង់ លើកកម្ពស់ជម្រើសថ្មីមួយចំពោះសណ្តាប់ធ្នាប់ពិភពលោក ហើយព្យាយាមបញ្ចុះបញ្ចូលតំបន់អាស៊ី កណ្តាលឲ្យយល់ថា សណ្តាប់ធ្នាប់ពិភពលោកថ្មីនេះគឺល្អសម្រាប់ពួកគេផងដែរ»៕