(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋ មន្ដ្រី នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយ ចំនួន នៅវិមានសន្ដិភាព។
ឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ របៀបវារៈដែលត្រូវដាក់ឆ្លង ក្នុងកិច្ចប្រជុំ ពេញអង្គនោះរួមមាន៖
* ទី១៖
សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
* ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
* ទី៣៖
របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា
និងអនុវត្តគម្រោង នាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់
* ទី៤៖ បញ្ហាផ្សេងៗ៕