កៀវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានតុលាការកំពូលនៃប្រទេសអ៊ុយក្រែន ត្រូវបាន ឃាត់ខ្លួននិងដកពីតំណែង ពាក់ព័ន្ធការស៉ើបអង្កេតករណីស៉ីសំណូកមួយ ដែលអាជ្ញាធរប្រយុទ្ធ ប្រឆាំងអំពើពុករលួយអ៊ុយក្រែន ចាត់ទុកជាសំណុំរឿងដ៏ធំបំផុត។
លោក អូឡិចសាន់ដឺ អូមេលឆិនកូ (Oleksandr Omelchenko) ដែលជារដ្ឋអាជ្ញានៃការិយាល័យរដ្ឋ អាជ្ញាឯកទេសផ្នែកប្រឆាំងអំពើពុករលួយ (SAPO) បាននិយាយថា ប្រធានតុលាការកំពូលអ៊ុយ ក្រែនត្រូវបានឃាត់ខ្លួន ក្រោមការសង្ស័យពាក់ព័ន្ធការស៉ីសំណូក។ លោក អូមេលឆិនកូ មិនបាន បង្ហើបពីអត្តសញ្ញាណរបស់ចៅក្រមកំពូលរូបនោះឡើយ ប៉ុន្តែគេដឹងថាមកទល់ពេលនេះ តុលាការ កំពូលអ៊ុយក្រែនត្រូវបានដឹកនាំដោយ លោក វីសេវ៉ូឡូដ ឃ្ញែហ្សេវ (Vsevolod Kniaziev)។ ប៉ុន្មានម៉ោងក្រោយការឃាត់ខ្លួនខាងលើ តុលាការកំពូលអ៊ុយក្រែនបានកោះប្រជុំពេញអង្គបន្ទាន់មួយ ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្តពីលោក ឃ្ញែហ្សេវ ហើយបានដកតំណែងជាប្រធានតុលាការ របស់លោក៕