(កំពង់ឆ្នាំង)៖ «យើងរស់នៅក្នុងសុខសន្តិភាព សង្គមមានស្ថេរភាព និងការអភិវឌ្ឍ និងរស់នៅប្រកប ដោយភាពសុខដុម យើងត្រូវចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល» នេះជាប្រសាសន៍ របស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នាព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ ក្នុងឱកាសនោះលោករដ្ឋមន្រ្ដី បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពល រដ្ឋស្រុករលាប្អៀរ ក៏ដូចជាបងប្អូននៅទូទាំងខេត្តកំពង់ឆ្នាំ និងបានជម្រាបជូនអំពីសភាពការណ៍ក្នុង និងក្រៅប្រទេស ជាពិសេស គឺសមិទ្ធផលដ៏ធំធេង និងជ័យជំនះជាប្រវត្តិសាស្រ្ដ របស់គណបក្សប្រ ជាជនកម្ពុជា នាំមកនូវសុខសន្តិភាព។ រាជរដ្ឋាភិបាលកន្លងទៅថ្មីៗនេះ ការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ ១៩ ទទួលបានជោគជ័យ និងការបើកព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ បានធ្វើឲ្យ កម្ពុជាទទួលបានការកោតសរសើរ ស្ទើរពាសពេញពិភពលោក ។
បណ្ឌិតសភាចារ្យ បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តចលនាភូមិឃុំមានសុវត្តិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុម ។
ទាក់ទិនទៅនឹងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានរំលឹកឲ្យ បងប្អូនត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងត្រូវបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ បានបន្តធ្វើជានាយករដ្ឋមន្រ្ដី ការពារសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនថែមទៀត ។
ក្នុងពិធីសំណេះសំណាលនោះដែរ គណៈអធិបតីបានជូនវត្ថុអនុស្សាវរីយ៍ ៣៥០នាក់ ម្នាក់ទទួល បានសារ៉ុង១ និងថវិកាមួយចំនួនផងដែរ៕