(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា មន្ត្រីអាមេរិក ២រូប បានឱ្យដឹងថាប្រព័ន្ធខែលប្រឆាំងមីស៊ីល អាមេរិក Patriot មួយគ្រឿង ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ ទំនងជារងការខូចខាតមួយចំនួន ដោយសារតែការវាយប្រហារតាមផ្លូវអាកាសមួយរបស់រុស្ស៉ី កាលពីពេលថ្មីៗនេះ។
ប្រព័ន្ធមីស៊ីល Patriot គឺជាអាវុធដ៏ទំនើបបំផុតមួយ ក្នុងចំណោមប្រព័ន្ធអាវុធការពារដែនអាកាស ដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្ដល់ឱ្យទីក្រុងកៀវ ដើម្បី ទប់ទល់នឹងការ វាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីអាមេរិកទាំង២នាក់ខាងលើ បាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញ ឈ្មោះថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ បានជជែកគ្នារួចទៅហើយពីមធ្យោបាយល្អៗ ដើម្បីជួស ជុលប្រព័ន្ធមីស៊ីល Patriot ហើយក្នុងពេលបច្ចុប្បន្ន ប្រព័ន្ធមីស៊ីលដែលរងការខូចខាត ទំនងជាមិន ត្រូវដកចេញពីអ៊ុយក្រែនទេ។ មន្ត្រីរូបនេះដដែលបានបន្ថែមថាប្រព័ន្ធមីស៊ីល Patriot ទំនងជារងការ ខូចខាត តែមិនមែនត្រូវបាន កម្ទេចនោះទេ៕