គ្រូបង្រៀន៧នាក់ស្លាប់ ក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅភាគពាយព្យប្រទេសប៉ាគីស្ថាន


 (អ៊ីស្លាម៉ាបាដ)៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មានគ្រូបង្រៀនចំនួនប្រាំពីរនាក់ត្រូវ បានបាញ់សម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅក្នុងសាលា រៀនមួយ នៅក្នុងស្រុក Kurram នៃខេត្ត Khyber Pakhtunkhwa ភាគពាយព្យនៃប្រទេសប៉ា គីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ខែឧសភា ឆ្នាំ ២០២៣។

យោងតាមប៉ូលីសក្នុងតំបន់ ជនប្រដាប់អាវុធមិនស្គាល់មុខ បានចូលទៅក្នុងវិទ្យាល័យ Tari Mangal ហើយបានសម្លាប់គ្រូបង្រៀនប្រាំពីរនាក់នៅនឹងកន្លែង។

ប៉ូលិស​និង​ក្រុម​សង្គ្រោះ​បាន​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែង ​ហើយ​យក​សាកសព​ទៅ​មន្ទីរពេទ្យ។

ប៉ូលិស​បាន​បន្ថែម​ថា គ្រូ​ទាំង​នោះ​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​បុគ្គលិក​ក្នុង​សាលា ពេល​ដែល​ខ្មាន់កាំ ភ្លើងចូល​មក​បាញ់​ប្រហារ​ពួក​គេ។ ក្រោយ​ការ​បាញ់​ប្រហារ​ជន​បង្ក​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ។ទោះយ៉ាងណាគ្មានក្រុមឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕