(យ៉ាងហ្គន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានប្រកាសថាខ្លួននឹងលើកលែងទោស ឱ្យអ្នកទោសច្រើនជាង ២,០០០នាក់ ដែលកំពុងជាប់ពន្ធនាគារដោយសារតែ ការចោទប្រកាន់ថា បានញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងយោធា។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ថាយោធានឹងលើកលែងទោសឱ្យ អ្នកទោស ២,១៥៣នាក់ ដែលកំពុងជាប់ពន្ធនាគារក្រោមក្រមព្រហ្មទណ្ឌ ៥០៥ ដើម្បីចូលរួមអប អរសាទរពិធីបុណ្យវិសាខបូជា ហើយការលើកលែងទោសនេះទៀតសោត ធ្វើឡើងដើម្បីសន្តិភាពផ្លូវ ចិត្តនៃប្រជាជនមីយ៉ាន់ម៉ា និងឈរលើគោលការណ៍ មនុស្សធម៌។ ប៉ុន្តែចំពោះអ្នកដែលត្រូវបានដោះលែង ហើយបានប្រព្រឹត្តបទល្មើសម្ដងទៀត នោះនឹងត្រូវអនុវត្ត ទោសជាប់ពន្ធនាគារដែលនៅសល់ឡើងវិញ ជាមួយនឹងការ ដាក់ទណ្ឌកម្មបន្ថែមផងដែរ៕