(យូអិន)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សេរីភាពសារព័ត៌មាន កំពុង រងការវាយប្រហារនៅជុំវិញពិភពលោក ដោយថ្កោលទោសការកំណត់គោលដៅលើអ្នកសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្នុងសន្និសីទដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក ដើម្បី រំលឹកដល់ទិវាសេរីភាពសារព័ត៌មាន លោក ហ្គូតឺរ៉េស បានគូសបញ្ជាក់ថា «សេរីភាពទាំងអស់របស់ យើង គឺអាស្រ័យលើសេរីភាពសារព័ត៌មាន។ វាជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងជាសសៃ ឈាមនៃសិទ្ធិមនុស្ស។ ប៉ុន្តែនៅគ្រប់ជ្រុងនៃ ពិភពលោក សេរីភាពសារព័ត៌មានកំពុងរងការវាយ ប្រហារ»។
ប្រមុខ UN មិនបានបញ្ចេញឈ្មោះអ្នកកាសែតដែលកំពុងជាប់ឃុំ ឬស្តីបន្ទោសដល់ប្រទេសណា មួយនោះទេ ប៉ុន្តែវាគ្មិនផ្សេងទៀតបានលើកឡើងពីករណីបុគ្គល ដូចជា អ្នកយកព័ត៌មាន Wall Street Journal លោក អ៉ីវ៉ាន ជឺសកូវ៉ិក (Evan Gershkovich) ដែលត្រូវបានឃុំខ្លួនក្នុងប្រទេស រុស្ស៉ីពីបទចារកម្ម៕