ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសាធារណរដ្ឋក្រិកប្រចាំអាស៊ាន ជូនសារតាំងដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន

 (ហ្សាការតា)៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុង ហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកស្រី Stella Bezirtzoglou ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសាធារណរដ្ឋក្រិកប្រចាំ អាស៊ាន បានជូនសារតាំង ដល់ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេ ខាធិការអាស៊ាន។ នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោ បល់ស្តីពីការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងក្រិក និងបានរិះរកកិច្ចសហប្រតិបត្តិការលើវិស័យ នានាដែលជាប្រយោជន៍ទៅវិញទៅមក។

ដោយឡែកនៅរសៀលថ្ងៃដដែល ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារ ជាមួយ លោក Hagiuda Koichi សមាជិកសភាតំណាងរាស្ត្រជប៉ុន និងជាប្រធានក្រុមប្រឹក្សាស្រាវ ជ្រាវគោលនយោបាយ គណបក្សប្រជាធិបតេយ្យសេរីនិយម។

ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិអំពីទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន ហើយស្វែងរកវិធីដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនានា ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋ កិច្ចឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាដើម។

សូមជម្រាបជូនថា ឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ហើយ អាស៊ាន និងជប៉ុន បានឯកភាពគ្នាជ្រើសរើសយកឆ្នាំ២០២៣ ជាខួប ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ច សហប្រតិបត្តិការអាស៊ាន-ជប៉ុន៕