(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០២ ខែ ឧសភា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា បុរសជាឪពុកបាននិយាយថា ក្មេងស្រីអង់គ្លេសអាយុ៣ឆ្នាំ និងម្តាយរបស់នាងជាប់ក្នុងប្រទេសស៊ូដង់ បន្ទាប់ពីមន្ត្រីការទូតចក្រភពអង់គ្លេសបដិសេធមិនព្រមជម្លៀសពួកគេចេញ។
លោក Amar Idris បាននិយាថា កុមារី Samrin Idris និងម្តាយរបស់នាងអាយុ ៤១ឆ្នាំ ឈ្មោះ Amina កំពុងជាប់គាំងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Port Sudan បន្ទាប់ពីបានរត់គេចពីការប៉ះទង្គិច គ្នាយ៉ាងខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធនៅទីក្រុង Khartoum ។
អ្នកទាំងពីរបានភៀសខ្លួនចេញពីរដ្ឋធានីស៊ូដង់ ក្នុងគោលបំណងដើម្បីទទួលបានជើងហោះហើរ ជម្លៀសចុងក្រោយ ចេញពីប្រទេសទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបានបដិសេធ មិនឱ្យចូលយន្តហោះដោយសារមិនមានទិដ្ឋាការចក្រភពអង់គ្លេស។
លោក Idris បាននិយាយថា មន្ត្រីអង់គ្លេសបានរារាំង នាង Amina ដែលជាម្តាយមិនឱ្យឡើងយន្ត ហោះ ដោយសារតែមិនមានទិដ្ឋាការចក្រភពអង់គ្លេស។ ប៉ុន្តែកូនស្រីត្រូវបានឱ្យឡើងយន្តហោះ ប៉ុន្តែបន្ទាប់មកពួកគេបានប្រាប់ម្តាយវិញថា កូនស្រីរបស់គាត់មិនអាចឡើងជិះយន្តហោះតែម្នាក់ ឯងបានទេ។
បុរសជាប្តីបាននិយាយថា «ព្រឹកមិញពួកគេ (អ្នកការទូតអង់គ្លេស) បាននិយាយថាពួកគេនឹងយកកុមារី ឡើងជិះយន្តហោះតែម្នាក់ឯង។ បន្ទាប់មកពួកគេបានត្រឡប់មកវិញ ហើយនិយាយថា ពួកគេមិនអាចយកកូនដោយគ្មានម្តាយបានទេ។ ពួកគេបានផ្លាស់ប្តូរចិត្ត»។
រឿងនេះវាកើតឡើងនៅពេលដែលអ្នកការទូតអង់គ្លេស ដោយមានជំនួយពីទាហាន បានជម្លៀស ពលរដ្ឋអង់គ្លេសជាង ២,០០០នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចំពេលមានបទឈប់បាញ់គ្នា ដែលមិន សប្បាយចិត្តរវាងបក្សពួកដែលកំពុងប្រយុទ្ធនៅក្នុងប្រទេស៕