រសៀលនេះសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញធ្វើសន្និសីទសារព័ត៌មានលើ​ព្រឹត្តិការណ៍​ប្រកួតស៊ីហ្គេមនៅកម្ពុជា

 (ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យ​សេ​នា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន​គណៈកម្មាធិការជាតិរៀបចំការប្រកួត ស៊ីហ្គេម នឹងអញ្ជើញធ្វើសន្និសីទសារ​ព័ត៌​មានទាក់ទងនឹងការប្រកួតកីឡាស៊ីហ្គេមលើកទី​៣២ ដែលនឹងចូលមកដល់នៅ​សប្តាហ៍​ក្រោយនេះ។

សន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀប​ចំការ​ប្រកួតស៊ីហ្គេម។ សន្នសីទសារព័ត៌មាននេះរៀបចំឡើងដោយគណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​ប្រកួតស៊ីហ្គេម និងក្លឹប អ្នកកាសែតកម្ពុជា។

បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ការបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួត​កីឡា​ស៊ី​ហ្គេមនៅកម្ពុជា នឹងឈានចូលមកដល់នៅថ្ងៃសុក្រ​សប្តាហ៍​​ក្រោយនេះ​ហើយ​។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីខក​ខាន​ក្នុងការរៀបចំព្រឹត្តិ ការណ៍ប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេល ៦៤ឆ្នាំ ព្រោះ តែវិបត្តិសង្គ្រាម និងភាពចាំបាច់ នៃការកសាងប្រទេស។

ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ កំពុងទន្ទឹងរង់ចាំការមកដល់នូវព្រឹត្តិការណ៍​យ៉ាងរំជើបរំជួល និងប្រកបដោយក្តីមោនទនភាពជាទីបំផុត៕