(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ត្រូវតែ «បោះជំហាន ចូលទៅក្នុងដំណាក់កាលថ្មីមួយ» ដើម្បីរួមគ្នាជម្នះនូវវិបត្តិស្មុគស្មាញទាំងឡាយ រួមទាំងកំណើនសេដ្ឋ កិច្ចយឺតយ៉ាវ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាមួយគូប្រជែង យុទ្ធសាស្ត្រ និងការប្រែប្រលអាកាស ធាតុ។ មួយថ្ងៃមុនកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនជាមួយ លោក ចូ បៃដិន ប្រធានាធិបតី អាមេរិក លោក យូន បានថ្លែងក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសភាពាណិជ្ជកម្ម សហរដ្ឋអា មេរិក ថាសម្ព័ន្ធភាពសន្តិសុខទ្វេភាគីគួរតែ «វិវត្តទៅជាខ្សែចង្វាក់ផ្គត់ផ្គង់ និងសម្ព័ន្ធភាពបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិតនាពេលអនាគត»។
លោក យូន បានបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ បាន និងកំពុងជួបបញ្ហាប្រឈមថ្មីៗ រួម ទាំងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ក៏ធ្វើឲ្យបរិយាកាសវិនិយោគមិនមានស្ថិរភាព ផងដែរ។ ជាមួយគ្នានេះ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ថាមពល និងវិបត្តិអាកាសធាតុបានបន្ថែមភាពមិន ច្បាស់លាស់សម្រាប់សកម្មភាពអាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃ។
គួរបញ្ជាក់ថា បើតាមលោក យូន តាមរយៈការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនកូរ៉េខាងត្បូង និងក្រុម ហ៊ុនអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៦៥ កូរ៉េខាងត្បូងបានងើបស្ទុះឡើង ក្លាយជាប្រទេសឈាន មុខគេលើការផលិតបន្ទះ memory ដែលរួមចំណែក ៦០ភាគរយនៃទីផ្សារពិភពលោក៕