(អង់ការ៉ា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃ អង្គារបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសតួកគី ស៊ីរី និងអ៊ីរ៉ង់នៅទីក្រុងមូស្គូ ដែលជាផ្នែកមួយ នៃការចរចាដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយទីក្រុងមូស្គូ ក្នុងគោល បំណងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាសមានលក្ខណៈធម្មតាឡើងវិញ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ ពីកិច្ចប្រជុំថា ប្រទេសទាំងបួនបានបញ្ជាក់សារជាថ្មីនូវ «បំណងចង់រក្សាបូរណភាពទឹកដីរបស់ ប្រទេសស៊ីរី និងតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ការវិលត្រឡប់យ៉ាងឆាប់រហ័ស នៃជនភៀសខ្លួនស៊ីរីទៅកាន់ស្រុកកំណើតរបស់ពួកគេ»៕