មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះសីហនុ ចេសេចក្តីជូនដំណឹងស្តីពីការពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ២០២៣

នៅថ្ងៃ ចន្ទ ទី ២៥ ខែមេសា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះសីហនុ ចេញចេសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ២០២៣ ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាៈ នៅមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និង ប្រេងរំអិល សម្រាប់ឆ្នាំ២០២៣ ។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅក្រុមលទ្ធកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លេខទូរស័ព្ទ ០៣៤ ៩៣៣ ៨៦៤ ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទលេខ ០៣៤ ៩៣៣ ៨៦៤) ។ កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ នៅម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១០
ខែឧសភា ឆ្នាំ២០២៣ ។

ចំពោះការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះសូមក្រុមហ៊ុន/សហគ្រាសទាំងអស់មានចំណាប់អារម្មណ៍ចូលរួមកុំបីខាន ។

បញ្ជាក់: ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុម ដើម្បីទិញឯកសារ ពិគ្រោះថ្លៃ និងសាកសួរពត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕