មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹងស្តីពី ការពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារះការិយាល័យ និងសង្ហារឹម សម្រាប់ឆ្នាំ២០២៣ ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ

នៅថ្ងៃ អង្គារ ទី ២៦ ខែមេសា ឆ្នាំ២០២៣
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុបានចេញ
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យ និងសង្ហារឹម សម្រាប់ឆ្នាំ២០២៣ ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាៈ នៅមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់សម្ភារៈការិយា ល័យ និងសង្ហារឹម សម្រាប់ឆ្នាំ២០២៣ ។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅក្រុមលទ្ធកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លេខទូរស័ព្ទ ០៣៤ ៩៣៣ ៨៦៤ ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ ។

ចំពោះសម្ភារៈការិយាល័យកាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ និងបើកសំណើពិគ្រោះថ្លៃ នៅម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។ ចំណែកឯ សង្ហារឹម កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ និងបើកសំណើពិគ្រោះថ្លៃ នៅម៉ោង១៤:០០នាទីរសៀល ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះសូមក្រុមហ៊ុន/សហគ្រាសទាំងអស់ដែលមានចំណាប់អារម្មណ៍ អញ្ជើញចូលរួមកុំីខាន ។
បញ្ជាក់:ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញឯកសារ ពិគ្រោះថ្លៃ និងសាកសួរពត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕