ប្រេស៉ីល ថោ្កលទោសការរំលោភបំពាន «បូរណភាពទឹកដី» របស់អ៊ុយក្រែន ចំពេលកំពុងរងការរិះគន់


 (សៅប៉ូឡូ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែ មេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស្យ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inácio Lula da Silva) បានថ្កោលទោសនូវអ្វីដែលលោកហៅថា «ជាការរំលោភបំពាន លើ បូរណភាពទឹកដី» របស់អ៊ុយក្រែន បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ចំពោះ ជុំវិញសុន្ទរកថារបស់ លោកកាលពីចុងសប្តាហ៍មុន ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់រុស្ស៉ី។

លោក លូឡា បានគូសបញ្ជាក់ក្នុងសុន្ទរកថាមួយបន្ទាប់ពីជួបប្រធានាធិបតីរូម៉ានី លោក ក្លូស អ៉ីយ៉ូ ហាននីស (Klaus Iohannis) យ៉ាងដូច្នេះថា «ខណៈដែលរដ្ឋាភិបាលរបស់ ខ្ញុំ ថ្កោលទោសការ រំលោភបំពានលើបូរណភាពទឹកដីរបស់អ៊ុយក្រែន យើងតស៊ូមតិដើម្បីចរចាររកដំណោះស្រាយ នយោបាយចំពោះជម្លោះនេះ»។ តែលោកមិនបានលើកចំៗ ឈ្មោះរុស្ស៉ី ដែលសហរដ្ឋអាមេរិក ចោទថាជាអ្នកចាប់ផ្ដើមសង្រ្គាមមុននោះទេ។

មេដឹកនាំប្រេស៉ីលរូបនេះ បានសម្តែងការព្រួយបារម្ភនៅចំពោះមុខ លោក អ៉ីយ៉ូហាននីស អំពីផល វិបាកជាសកលនៃសង្គ្រាមទាក់ទងនឹងវិស័យសន្តិសុខស្បៀងអាហារ និងថាមពល ជាពិសេសនៅ ក្នុងតំបន់ក្រីក្របំផុត ព្រមជាមួយនឹងការរិះគន់សហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុបចំពោះការរួម ចំណែកអូសបន្លាយជម្លោះ តាមរយៈការ ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយរំពឹងថានឹងបង្កើតក្រុម ប្រទេសស្រលាញ់សន្តិភាព ដើម្បីដឹកនាំការចរចាររវាងរុស្ស៉ី-អ៊ុយក្រែន៕