រយៈពេល ០៣ថ្ងៃ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកំសាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ជាង១ ម៉ឺននាក់

កោះកុង÷ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃនៃជាតិខ្មែរ ចំនួនភ្ញៀវទេសចរណ៍ដែលធ្លាក់តែមកលេង កម្សាន្តនៅតាមតំបន់ទេសចរនានា ក្នុងខេត្តកោះកុង
បានថយចុះ ២២,៤៩៨ នាក់ បើគិតជាភាគរយស្មើនឹង ៥៧% នេះបើតាមការបង្ហាញពីមន្ទីរទេសចរណ៍ នៅរសៀលថ្ងៃទី១៧ ខែមេសា ២០២៣ ។

នៅក្នុងរបាយការណ៍របស់មន្ទីរទេស ចរណ៍ បានបញ្ជាក់ថា រយៈពេល០៣ថ្ងៃ ១៤-១៦ ខែមេសា  ឆ្នាំ២០២៣ ក្នុងឱ កាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំនួន ភ្ញៀវទេសចរណ៍ ជាតិ-បរទេស ស្នាក់នៅនិងកំសាន្តតាមតំបន់គោលដៅទេសចរណ៍ក្នុងខេត្ត សរុប ១៦,៣០៦ នាក់ ក្នុងនោះមាន÷

  • ភ្ញៀវជាតិ ចំនួន ១៥,៩៨០ នាក់ ថយចុះ២២,១២២នាកើ ស្មើរនឹង-៥៨% ធៀបនឹងឆ្នាំ ២០២២។
  • ភ្ញៀវអន្តរជាតិ មានចំនួន ៣២៦ នាក់ ហើយចុះ ៣៧៦ នាក់ ស្មើរនឹង-៥៣% ធៀបនឹងឆ្នាំ ២០២២ ។

មូលហេតុនៃការថយចុះភ្ញៀវទេសចរ ផ្លូវជាតិលេខ ៤៨ ស្ថិតក្នុងដំណាក់កាលជួសជុល។

រីឯបរិស្ថាន ស្ដាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋាន ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវ
ទេសចរណ៍ និងប្រជាពលរដ្ឋ ធ្វើឲ្យតំបន់គោលដៅទេសចរនានាក្នុងខេត្ត មានសភាពស្អាតល្អ។

ដោយឡែកតម្លៃសេវាដឹកអ្នកដំណើរទំនិញ ម្ហូបអាហារ និងសេវាផ្គត់ផ្គង់ នៅតាមរមណីយដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋានអាហារដ្ឋាន សណ្ឋាគារ សំណាក់មួយចំនួនបានឡើងថ្លៃដោយមានការយល់ព្រមពីរភ្ញៀវទេសចរណ៍។
-អំពីសន្តិសុខសុវត្ថិភាព ស្ថានភាពសុខសុវត្ថិទូទៅល្អប្រសើរ ៕