កោះកុង÷ ថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ថ្ងៃទី១ ជាថ្ងៃសេរីសួស្ដី ដែលនាំមកដល់ប្រជាពលរដ្ឋគ្រប់រូប ទទួលអបអរ សាទរ សប្បាយរីករាយគ្រប់ៗគ្នា ខណៈមួយប្រព្រិចភ្នែក ក៏ត្រូវបាបរថយន្តមួយគ្រឿងបើកបរគ្មានការប្រុងប្រយ័ត្ន ល្បឿនលឿនដូចព្យុះ ក្នុងស្ថានភាពស្រវឹង ទេចង្កូតបុករះម៉ូតូចំនួន ៥គ្រឿង រួចរ៉េទៅបុកផ្ទះលក់បាយ បណ្ដាលឲ្យខូចខាតខ្ទេចខ្ទីសម្ភារៈលក់បាយអស់ នឹងបង្កឱ្យមនុស្ស ជាច្រើនអ្នករងរបួស (ធ្ងន់ស្រាល)។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅ វេលាម៉ោង១៩:៤៥នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចជិតរង្វង់មូលយាយរែកផ្លែឈើ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ។
បើយោងតាមអធិការក្រុង លោកយស់ចាន់វិចិត្រ បានបង្ហាញថា ករណីនេះបង្កឡើងដោយរថយន្តម៉ាក TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BQ 4355 បើកបរដោយឈ្មោះ សោម ប៉ាវ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរនៅផ្សារដងទង់ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ បណ្ដាលឱ្យរមនុស្សចំនួន៧នាក់រងរបួសធ្ងន់ស្រាល។ ក្រោយកើតហេតុ(បានរត់គេចខ្លួន) ។
លោកអធិការបានឱ្យដឹងទៀតថា ជនរង គ្រោះទាំង ៧ នាក់
១. ឈ្មោះជ្រិន នីង ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ បើកបរម៉ូតូម៉ាកZOOMER ពណ៌បៃតង គ្មានស្លាកលេខ របួសដៃខាងឆ្វេង(ស្រាល)។
២.អ្នករួមដំណើរឈ្មោះលោង លីសាន្ត ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (របួសស្រាល) ។
៣.អ្នករួមដំណើរឈ្មោះអ៊ុី អេង ភេទស្រី អាយុ៥ ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ (របួសស្រាល) ។
៤.ឈ្មោះស៊ុឹម សុធារី ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរគ្រូបង្រៀន ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ស គ្មានផ្លាកលេខ របួសបាក់ជើងខាងស្ដាំ(របួសធ្ងន់)
៥.អ្នករួមដំណើរឈ្មោះចិន្ដា គីរីណាន់ ភេទប្រុសអាយុ១០ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា (របួសស្រាល)
៦.អ្នករួមដំណើរឈ្មោះចិន្តា ភីវីរីយ៉ា ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា (របួសស្រាល)
៦.ម្ចាស់ផ្ទះលក់បាយឈ្មោះម៉ៅ សារិន ភេទប្រុស អាយុ៥០ឆ្នាំ (របួសធ្ងន់)
៧.ឈ្មោះសុឹម ភក្តី ភេទស្រី អាយុ ៤៩ឆ្នាំ
(របួសស្រាល) អ្នកទាំងពីរ (ជាប្ដីប្រពន្ធ) មុខរបរលក់បាយ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយកើតហេតុ ជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរ ពេទ្យបង្អែកខេត្តកោះកុង។
ចំណែកឯម៉ូតូ និងរថយន្តកម្លាំងយើងបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងខេមរៈភូមិន្ទដើម្បីរង់ចាំធ្វើការដោះស្រាយនូវពេលក្រោយ៕ ដោយញុឹប សន