(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ គឺ សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំងអំពីសមត្ថភាពអ៊ុយក្រែន ដើម្បីសម្រេច បាននូវជោគជ័យនៅក្នុងប្រតិបត្តិការវាយបក នៅប៉ុន្មានខែខាងមុខ រួមទាំង សមត្ថភាពរបស់ទីក្រុង កៀវ ក្នុងការទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាស់រុស្ស៉ី។
ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការត្រួតពិនិត្យលើឯក សារសម្ងាត់យោធាអាមេរិកដែលបានបែកធ្លាយ និងត្រូវបានគេបង្ហោះលើបណ្ដាញ ទំនាក់ទំនង សង្គមកាលពីពេលថ្មីៗនេះ។ អ៊ុយក្រែន ត្រូវបានគេរំពឹងថាអាចនឹងបើកប្រតិបត្តិការវាយបកប្រឆាំង នឹងរុស្ស៉ី នៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែឯកសារមួយនៅក្នុងចំណោម ឯកសារយោធាអាមេរិកដែល បានបែកធ្លាយ បាននិយាយថាខណៈរុស្ស៉ីកំពុងពង្រឹងទីតាំងការពារ រីឯអ៊ុយក្រែនកំពុងប្រឈមមុខ នឹងការខ្វះខាតការបណ្ដុះបណ្ដាល និងគ្រាប់រំសេវ នោះវានឹងពិបាកក្នុងការសម្រេចបាននូវភាព រីកចម្រើន ព្រមទាំងអាចបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើន កំលុងប្រតិបត្តិការវាយបក៕