រដ្ឋមន្ត្រីអេស្ប៉ាញ ថាអ៉ឺរ៉ុប មិនអាចបែរខ្នងដាក់ចិន បាននោះឡើយ​

 (ម៉ាឌ្រីដ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអេស្ប៉ាញ លោកស្រី ណាឌីយ៉ា ខាល់វីណូ (Nadia Calvino) បាននិយាយថាអឺរ៉ុបមិនអាចអើពើ ចំពោះតួនាទីរបស់ចិនក្នុងនាមជាដៃគូពាណិជ្ជកម្ម និងជាតួអង្គភូមិសាស្ត្រនយោបាយដ៏សំខាន់ ដែលអាចនឹងជួយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឬក៏ផ្ដល់ការបន្ធូរបន្ថយបំណុលសម្រាប់បណ្ដាប្រទេសក្រីក្រ នោះឡើយ។

លោកស្រី ខាល់វីណូ ធ្វើការកត់សម្គាល់ខាងលើ នៅឯវេទិការបស់វិទ្យាស្ថាន Atlantic Council ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោកស្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាយើងមិនអាចបែរខ្នងដាក់ចិន ឬក៏ព្យាយាមអើពើពីចិន បាននោះទេ។ យើងមានផលប្រយោជន៍រួម ហើយខ្ញុំគិតថាពួកគេ (ចិន) អាចចូលរួមប្រកបដោយ លក្ខណៈស្ថាបនា ដើម្បីជួយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងអាចជួយបញ្ចៀសភាពផុយស្រួលនៃទីផ្សារ សាកល កុំឱ្យគ្រប់គ្នាត្រូវចាញ់ទាំងអស់គ្នា»