(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់លោកគ្រួសារកីឡាករជនជាតិប្រេស៉ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ។
បើតាមព្រះរាជក្រឹត្យដែលទទួលបាននៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សមាជិកកីឡាកររូបនេះរួមមាន៖
ទី១៖ លោក ធីអាហ្គូ តេយសឺរ៉ ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៨៨ នៅរដ្ឋ Sao Pauko សាធារណរដ្ឋសហព័ន្ធ ប្រេស៊ីល (ជាប្តី)។
ទី២៖ លោកស្រី រ៉ូម៉ា ម៉ារៀ រ៉ហ្សានស្កា ស្តេហ្វហ្វន (ROMA MARIA ROZANSKA-STEFFEN) ជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ (ជាប្រពន្ធ)៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖