(ភ្នំពេញ)៖ គ្រប់កាលៈទេសៈ មានអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កូនៗជាប្រជាពលរដ្ឋ មិនរងារឯការ ទុកចោលដោយគ្មានការជួយ សង្គ្រោះនោះទេ ជាក់ស្ដែងជនមានពិការភាពជិត៥០០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជា ជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) តែងតែទទួលបានក្ដីស្រលាញ់ អាណិត មេត្ដា ករុណា សណ្ដោសប្រណី និងខ្វល់ខ្វាយជាប់ជានិច្ច។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក និងផ្ដល់ អំណោយមនុស្សធម៌ ដែលនេះជាលើកទី១៥ហើយ ចាប់តាំងពីឆ្នាំ២០១៤មក ពិសេសបានរៀបចំ អាហារដ៏ឈ្ងុយឆ្ងាញ់ផងដែរ ដល់ជនពិការភាពនៅក្នុងមជ្ឈមណ្ឌល ដែលស្ថិតនៅភូមិជំរៅ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ ក្មួយៗចៅៗ ដែលមានពិការភាពទាំងអស់ និងសូមលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការ ខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»។
លោកជំទាវ ក៏បានថ្លែងការកោតសរសើរចំពោះជនពិការភាព ដែលបានខិតខំប្រឹងប្រែង លើកគុណ តម្លៃផ្ទាល់ខ្លួន តាមរយៈការប្រព្រឹត្តនូវអំពើល្អ ឬអំពើទាំងឡាយណាដែលជាគុណប្រយោជន៍របស់ សង្គមជាតិ ជាពិសេសការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គម ជាតិទាំងមូល។
ទន្ទឹមនឹងនោះលោកជំទាវបានគូសបញ្ជាក់ពីការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយា បន្នសង្គម» ហើយដែលសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់នៃការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមកម្ពុជា ដល់សមាគមតម្ត្រីសំនៀងជនពិការ ចាប់តាំងពីឆ្នាំ២០១៤រៀងមក ដែលរួមមានការឧបត្ថម្ភ ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ ថវិកាសម្រាប់សាងសង់អគារស្នាក់នៅ និងការគាំទ្រខាងផ្លូវចិត្ត ជាដើម បានឆ្លុះបញ្ចាំងពីបរិយាបន្នសង្គម គឺធ្វើយ៉ាងណាឱ្យជនមានពិការភាពទាំងនេះ ទទួលបាននូវ ការគោរព ទទួលបានសិទ្ធិសេរីភាពក្នុងការរស់នៅ ហើយទទួលបាននូវផលដែលជាចំណែកនៃការ អភិវឌ្ឍ និងសុខសន្តិភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែទទួលផ្លែផ្កានាពេលនេះ និងពេល អនាគត។
ប្រធានសមាគមតន្ត្រីសំនៀងជនពិការ លោក ចាប តូ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗមានពិការភាពទាំងអស់ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើ មុខស្មើមាត់ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោក ចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់ បានលើកឡើងថា «យើងខ្ញុំជាជនមាន ពិការភាពទាំងអស់ ពិការតែកាយ តែបេះដូងមិនពិការឡើយ។ យើងខ្ញុំមានបេះដូង មានទឹកចិត្ត មានការតស៊ូ ចេះជួយខ្លួនឯង និងជួយអ្នកដទៃ ហើយអាចចូលរួមក្នុងកិច្ចការងារសង្គមបាន ជា ពិសេសចូលរួមក្នុងការការពារសុខសន្តិភាព។ យើងខ្ញុំទាំងអស់គ្នា សូមអរគុណសន្តិភាព! សូមអរគុណ សម្តេចតេជោ! សូមអរគុណអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន! និងសូម អរគុណកាកបាទក្រហមកម្ពុជា!»។
ជាមួយគ្នានោះលោកស្រី ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែង នូវការគោរពដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពី ការរស់នៅបានបញ្ចប់នូវការលំបាកដល់ជនដែលមានពិការភាពភ្នែកនៃសមាគមតន្ត្រីសំនៀងជនពិការ ឱ្យកូនក្មួយមានអគារស្នាក់នៅ មានគ្រែគេងស្អាត មានផ្លូវថ្នល់ចេញចូល មានសិទ្ធិសេរីភាពពេញ លេញ មិនដើរជួលផ្ទះ មិនដើរសុំទានគេ មិនដើរច្រៀងតាមចិញ្ចើមថ្នល់ ជាពិសេសបានផ្តល់កន្លែង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពជនមានពិការភាពដូចពេលនេះ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងរៀបចំអាហារមួយពេលដ៏ឈ្ងុយឆ្ងាញ់នេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវអំណោយផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក រួមមាន៖ អង្ករ ២តោន, មី ៥០កេស, ត្រីខ ៥០០កំប៉ុង, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ទឹកសុទ្ធ ៣០កេស, ទឹកក្រូច ៣០កេស, សាប៊ូដុសខ្លួន ២៥កេស, អាហារសាមគ្គី ១ពេល និងថវិកាចំនួន ១០លានរៀល៕