នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ប្រកាសរក្សាទុករដ្ឋមន្រ្តីការពារជាតិឲ្យនៅ កាន់ដំណែងដដែល


 (ហ្សេរ៊ុយសាឡិម)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេ តាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកនឹងរក្សា តួនាទីរបស់ លោក យ៉ូវ កាឡិន (Yoav Gallant) ជារដ្ឋមន្ត្រីការពារជាតិដដែល ដោយសារវិបត្តិសន្តិ សុខកាន់តែកើនឡើងខណៈការសម្រេចចិត្តបណ្តេញរដ្ឋមន្ត្រីរូបនេះបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេស។

លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ្នកទាំងពីរបានដោះស្រាយភាពខ្វែងគំនិតគ្នា ជុំវិញការអំពាវ នាវជាសាធារណៈរបស់លោក កាឡិន កាលពីខែមីនាឲ្យបញ្ឈប់ផែនការរុះរើប្រព័ន្ធតុលាការរបស់ រដ្ឋាភិបាល ដែលលោក កាឡិន និយាយថាវានឹងក្លាយទៅជាការគំរាមកំហែងដល់សន្តិសុខរបស់ អ៉ីស្រាអែល។ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា  «ខ្ញុំបានសម្រេចចិត្តទុកភាពខ្វែងគំនិតគ្នារបស់យើងនៅមួយឡែក។ យើងទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ»