(សេអ៊ូល)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ បានអោយដឹងថា មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងត្បូង បាន និយាយនៅថ្ងៃអង្គារនេះថា ព័ត៌មានដែលមាននៅក្នុងឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក ដែល បានបែកធ្លាយ និងហាក់ដូចជាផ្អែកលើការពិភាក្សាផ្ទៃក្នុង ក្នុងចំណោមមន្ត្រីកំពូលកូរ៉េខាងត្បូង គឺ «ជាព័ត៌មានមិនពិត ហើយត្រូវបានកែប្រែ»។
ទីប្រឹក្សាសន្តិសុខជាតិរង លោក គីម តេយ៉ូ (Kim Tae-hyo) បានធ្វើការកត់សម្គាល់បែបនេះ ក្នុង ពេលចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ លោកប្រធានា ធិបតី យូន ស៊ុកយុល (Yoon Suk Yeol) ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមេសា ព្រមជា មួយនិងការសង្កត់ធ្ងន់ថាសម្ព័ន្ធភាព រវាងប្រទេសទាំងពីរ នៅតែរឹងមាំ។
លោក គីម បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ប្រទេសទាំងពីរមានការវាយតម្លៃដូចគ្នាថា ព័ត៌មានជាច្រើនដែលបែកធ្លាយនោះត្រូវបានកែប្រែ ហើយរបាយការណ៍ស្តីពី កូរ៉េខាងត្បូងគឺ «មិនពិត» នោះទេ»។ យ៉ាងនេះក្តី លោក គីម មិនបានបញ្ជាក់លម្អិតថាតើចំណុចណាមួយដែលជា ព័ត៌មានមិនពិតនោះឡើយ៕