ឯកឧត្តម វង សូត បន្តជាប់ជាប្រធាន នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅ អាណត្តិទី៥ ២០២២-២០២៦



 (ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តជាប់ ជាគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អាណត្តិទី៥ ២០២២-២០២៦ ដែលការសម្រេចនេះធ្វើឡើងបន្ទាប់ពីទទួលការគាំទ្រពីសមាជិកគណៈកម្មាធិ​ការប្រតិបត្តិ ដែលមានការចូលរួមពីលោក សែម សុខា អនុប្រធាន និងលោក ឃ្លាំង ចន្ធូ អគ្គលេ ខាធិការ បានបើកមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តទិសដៅអាណត្តិទី៥, នាថ្ងៃទី០៧ ខែមេ សា ឆ្នាំ២០២៣។តាមរបាយការណ៍បង្ហាញថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី១ ខែសីហាឆ្នាំ២០០៥ ជាអង្គការមិនរកប្រាក់ចំណេញមានការទទួលខុសត្រូវក្នុងការអភិវឌ្ឍវិស័យកីឡាជនពិការខ្សោយសតិបញ្ញានៅព្រះរាជាណាចក្រកម្ពុជានិងសហការជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកសាខារបស់ខ្លួនដោយបានបង្កើតអនុគណៈកម្មាធិការរាជធានី ខេត្ត, ហើយក៏មានការទំនាក់ទំនងជាមួយអង្គការក្រៅ រដ្ឋាភិបាលជាតិ អន្តរជាតិ និងវិស័យ ឯកជន។

បច្ចុប្បន្នមានអនុគណៈកម្មាធិការរាជធានីខេត្តចំនួន១៤ រួចហើយ នៅក្នុងអាណត្តិទី៤ នឹងបន្តពង្រីក ទៅបណ្តាខេត្តមួយចំនួនទៀត ដើម្បីផ្តល់ឱកាសឲ្យជនខ្សោយសតិបញ្ញាទាំងក្មេងទាំងចាស់ នៅទូ ទាំងប្រទេស បានចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា។

ជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារនិងលើទិសដៅបន្តជារៀងរាល់ឆ្នាំ ព្រមទាំងបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ នីមួយៗរៀងរាល់ ៤ឆ្នាំម្តងយ៉ាងទៀងទាត់គិតចាប់តាំងពីអាណត្តិទី១ ឆ្នាំ២០០៥-២០១០, អាណត្តិ ទី២ ឆ្នាំ២០១០-២០១៤, អាណត្តិទី៣ ឆ្នាំ២០២៤-២០១៨, អាណត្តិទី៤ ឆ្នាំ២០១៨-២០២២, អាណត្តិទី៥ ឆ្នាំ២០២២-២០២៦។

សម្រាប់សមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា អាណត្តិទី៥ (ឆ្នាំ២០២២-២០២៦) រួមមាន៖
១. ឯកឧត្តម វង សូត (ប្រធាន) ២. លោក សម សុខា (អនុប្រធាន) ៣. លោក មាស សារិន (អនុប្រធានអចិន្ត្រៃយ៍) ៤. លោក ហឿង សុផុន (អនុប្រធាន) ៥. លោក ឃ្លាំង ចន្ធូ (អគ្គលេខាធិការ) ៦. លោក សាន់ រតនា (អគ្គលេខាធិការរង) ៧. លោក សើ ណារីត (អគ្គលេខាធិការរង) ៨. លោក ចាប រតនា ជាអគ្គហេរញ្ញិក ៩. លោក ឯម ហៀង (សមាជិកទទួលបន្ទុករដ្ឋបាល និងបច្ចេកទេស) ១០.លោក ចិន សុខគ្រវ៉ារ (សមាជិកទទួលបន្ទុកសង្គមកិច្ច) ១១. លោក មាស សារ៉េត (សមាជិក ទទួលបន្ទុកព័ត៌មាន) ១២. លោកវេជ្ជបណ្ឌិត អ៊ុង សារ៉ាន់ (សមាជិកទទួលបន្ទុក សុខុមាលភាព) ១៣. លោក សឺន សុផារិទ្ធ (ទទួលបន្ទុកវេជ្ជសាស្ត្រ និងកីឡា) ១៤.លោកស្រី ផេង រ៉ាវី (ទទួល បន្ទុកស្រ្តី និងកីឡា) ១៥. លោកស្រី ឯក អមរា (សមាជិក តំណាងអាណាព្យាបាល និងអត្ត ពលិក)៕