ព្រឹកថ្ងៃនេះ សម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេស ប្រមាណ ១៥០០នាក់

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០ នាក់។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិធីសំណេះសំណាល​ជា​មួយអាចារ្យ-អាចារិនីនាពេលនេះ ប្រព្រឹត្តទៅស្របពេលប្រជាពុទ្ធបរិស័ទ​ទាំង៥១​ប្រទេស នៃទ្វីបទាំង៥ ដែលជា សមាជិកនៃព្រះពុទ្ធសាសនាពិភពលោក កំពុង សប្បាយរីករាយត្រេកអរប្រារព្ធពិធីបុណ្យទិវាព្រះពុទ្ធ សាសនាអន្តរជាតិ ៨មេសា នៅលើសកលលោកនាថ្ងៃនេះផងដែរ។

ឯកឧត្តម ឈិត សុខុន បានគូសបញ្ជាក់ថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនា ឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់​ថ្នាក់ដឹក​នាំកំពូលរបស់ជាតិ ចំពោះ ការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែល​ជា​សាសនារបស់រដ្ឋ វប្បធម៌ ប្រពៃណី និងទំនៀម ទម្លាប់ជាតិ ឱ្យកាន់តែរីកចម្រើន​រុង​រឿង ដោយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ពិធីសំណេះ​សំ​ណា​ល​ ​ដែល​បានប្រារព្ធធ្វើនាពេលនេះ កើតចេញពីលទ្ធផលនៃសុខសន្តិភាព វិបុល​ភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការ​ដឹក​នាំប្រកបដោយគតិបណ្ឌិត ប៉ិនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់​សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានធ្វើឱ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ​រក្សា​បាននូវអត្តសញ្ញាណរបស់ខ្លួនយ៉ាងរឹងមាំ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌​ស​ង្គម ជាពិសេស ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរ​ភាព រស់នៅប្រកបដោយ សេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ជៀសផុតពីការ​រើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេង‌‌‌‌‌‌ៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូច ជានៅក្នុងសង្គមជាតិទាំងមូល។

ឯកឧត្តម រដ្ឋមន្ត្រី បានឱ្យដឹងដែរថា ក្រៅពីដំណើរការកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹង​សង្គម» និងកម្មវិធី «ទស្សនាទានព្រះពុទ្ធ-សាសនា» ហើយនោះ ក្រសួងធម្មការ និងសាសនា ក៏មាន ការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិវត្តអារាមនូវទូទាំងប្រទេស និងក្បួនតម្រា​ផ្សេងៗ ការបោះពុម្ព សៀវភៅនានា សម្រាប់បង្រៀននៅក្នុងវិស័យពុទ្ធិកសិក្សា ការបណ្ដុះបណ្ដាលតួនាទីភារកិច្ច និងក្រម សីលធម៌អាចារ្យខ្មែរ ព្រមទាំងសកម្មភាពនានា សុទ្ធតែជាលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីស្មារតី នៃការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ ដែលជាកត្តាជំរុញឱ្យក្រសួងធម្មការ និង​សាសនា យកចិត្តទុកដាក់ខ្ពស់ ខិតខំស្រាវជ្រាវ ប្រមែប្រមូលចាស់ព្រឹទ្ធាចារ្យ និងអាចារ្យដែលមាន ចំណេះដឹង ចងចាំច្បាស់លាស់នូវពុទ្ធសាសនពិធី និងប្រពៃណីទំនៀមទម្លាប់ បទពិសោធន៍ជ្រៅជ្រះ ដើម្បីបណ្ដុះបណ្ដាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ។

ការបណ្តុះបណ្តាលនេះ ដើម្បីបំពេញសមត្ថភាព ក្រមសីលធម៌ និងតម្រង់ទិស​បន្ថែម​ដល់អាចារ្យ-អាចារិនីឱ្យកាន់តែមានចំណេះដឹងទូលំទូលាយ និងបង្កលក្ខណៈ​ងាយស្រួលក្នុងការយកទៅអនុវត្ត ស្របទៅនឹងក្បួនច្បាប់​ដែលបានកំណត់ទុក​ពី​បុរាណ ឱ្យមានការឯកភាពគ្នាក្នុងការប្រតិបត្តិ ពីតំបន់​មួយទៅតំបន់មួយ​នៅទូទាំង​ប្រទេស។

បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីល​ធម៌​អាចារ្យខ្មែរ​បានចំនួន ៤០វគ្គ រួចមកហើយ និងមានសិក្ខាកាមជាអាចារ្យ-អា​ចា​រិ​នី​ ចូលមកសិក្សាចំនួន ១១,៥៧៣រូប ក្នុងនោះព្រះសង្ឃ ៧៤៦អង្គ ស្រ្តី ១៦៣​រូប ហើយកំពុងតែអនុវត្តតាមតួនាទីភារកិច្ច និងក្រមសីលធម៌ដែលក្រសួង​ បាន​បណ្តុះបណ្តាល និងតម្រង់ទិសនាពេលកន្លងមក។

បើតាមឯកឧត្តម ឈិត សុខុន ការបើកវគ្គនេះ នៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការ​របស់​ពុទ្ធបរិស័ទ នៅឡើយ ទើបតម្រូវឱ្យក្រសួងបើកវគ្គបណ្តុះបណ្តាល​បន្តបន្ទាប់ទៀត។ ជាលទ្ធផល ក្រោយពីការ បើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានសង្កេតឃើញថា សិក្ខាកាម ទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន ចំណេះដឹង បទពិសោធល្អៗពីឧទ្ទេសាចារ្យ ឯកសារក្បួនច្បាប់ច្បាស់លាស់ ត្រឹមត្រូវ សម្រាប់យកទៅប្រតិបត្តិ និងផ្សព្វផ្សាយបន្ត ទទួលបាន បទពិសោធរវាងសិក្ខាកាម និងសិក្ខាកាម ស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ ផ្លាស់ប្ដូរមតិយោបល់ និងឯកភាពគ្នាលើការដឹកនាំពុទ្ធសាសនពិធីនានា ពិធីមង្គលផ្សេងៗ បានដោះស្រាយនូវចម្ងល់ដែល មានលក្ខណៈផ្សេងៗគ្នាតាមតំបន់នីមួយៗ ពង្រឹងការប្រណិប័តន៍ឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ច របស់ខ្លួន ចងក្រងជាសមាគមអាចារ្យខ្មែរ រួបរួមគ្នាបង្កើតនូវសាមគ្គីធម៌ រក្សាបានសុខដុមនីយកម្ម សាសនា ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ គាំទ្រការពារយ៉ាងពេញទំហឹងនូវសុខ សន្តិភាព។

ឯកឧត្តម រដ្ឋមន្ត្រីបន្តថា ក្រោយពីបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និង​ក្រមសីលធម៌ អាចារ្យខ្មែរ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ​នូវកម្រង​ឯកសារ​នានា​ទាក់ទងនឹងប្រពៃណី ទំនៀម ទម្លាប់របស់ជាតិ សង្កេតឃើញថា រាល់ការ​ប្រា​រព្ធ​​ពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ មានការកែល ម្អពីសំណាក់អាចារ្យ អាចា​រិនី និងពុទ្ធបរិស័ទទូទាំងប្រទេសបានយ៉ាងល្អប្រសើរ។

លើសពីនេះទៅទៀត សិក្ខាកាមជាអាចារ្យ-អាចារិនីទាំងអស់ ដែលបានសិក្សាចប់​វគ្គបណ្តុះ​បណ្តាល នីមួយៗ តែងតែបានសម្ដែងកត្តញ្ញុតាធម៌ ដឹងគុណូបការៈ​ដ៏ថ្លៃថ្លា​ពុំអាចកាត់ថ្លៃបានចំពោះសម្ដេចតេ ជោនាយករដ្ឋមន្ដ្រី ដែលបានយកចិត្ត​ទុកដាក់​លើកកម្ពស់ចំណេះដឹងដល់អាចារ្យ-អាចារិនីឱ្យកាន់តែ មានតួនាទីសំខាន់ឡើងក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ៕