(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យដល់រដ្ឋបាលថ្នាក់ក្រោម ជាតិ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់ និងបង្កើន កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាពរាល់បទល្មើសពាក់ព័ន្ធការកាប់ ទន្ទ្រានព្រៃឈើ ការគេវេះពន្ធឆ្លងដែន ការរត់ពន្ធគ្រឿងញៀន និងការជួញដូរ និងរត់ពន្ធមនុស្ស ជាដើម។ ការក្រើនរំលឹករបស់សម្តេចតេជោ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃ០៧ ខែមេសា ឆ្នាំ២០២៣នេះ៕