(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីអំពីនយោយបាយការបរទេសកម្ពុជា ដើម្បីឆ្លើយតបនឹងបរិបទថ្មីនៃ សណ្តាប់ធ្នាប់តំបន់ និងពិភពលោក។
ឆ្លើយតបនឹងបរិបទថ្មីនេះ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា បន្តអនុវត្តគោលនយោបាយការ បរទេស ដែលរក្សាទំនាក់ទំនងការទូតល្អជាមួយបណ្ដាប្រទេស ជិតខាង និងបណ្ដាប្រទេសនានាក្នុង តំបន់ និងពិភពលោក ដោយការពារផល ប្រយោជន៍ស្នូលរបស់កម្ពុជា អនុលោមតាមរដ្ឋធម្មនុញ្ញ ធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕