ប្រធានាធិបតីហ្វីលីពីននឹងផ្តាច់ការទាក់ទងជាមួយ ICC ក្រោយតុលាការនេះបដិសេធ សំណើឱ្យបញ្ឈប់ការស៉ើបអង្កេតសង្រ្គាមគ្រឿងញៀន


(ម៉ានីល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ ២០២៣ គឺ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos) នៅ ថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រូបលោក​នឹងកាត់ផ្តាច់ការទាក់ទងទាំងអស់ជាមួយ តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC បន្ទាប់ពីតុលាការមួយនេះ បានទាត់ចោលសំណើសុំឱ្យបញ្ឈប់​ការស៊ើប អង្កេតទៅលើសង្រ្គាមបង្រ្កាបគ្រឿងញៀន របស់អតីតមេដឹកនាំហ្វីលីពីន លោក រ៉ូឌីហ្គោ ឌូតឺតេ។

ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកជួញដូរគ្រឿងញៀនតូចតាចនិងជាអ្នកប្រើ ប្រាស់ បានបាត់បង់ជីវិតនៅក្រោមស្នាដៃប៉ូលិស កំលុងយុទ្ធនាការកណ្តាប់ដៃដែកប្រឆាំងនឹងគ្រឿង ញៀន របស់លោក ឌូតឺតេ។ បច្ចុប្បន្ន ICC កំពុងស៉ើបអង្កេតលើការចោទប្រកាន់ជាច្រើន ដោយក្រុម ការពារសិទ្ធិមនុស្ស ពាក់ព័ន្ធការសម្លាប់ក្រៅប្រព័ន្ធតុលាការនិងការបិទបាំងដោយប៉ូលិសហ្វីលីពីន។ ខាងប៉ូលិសហ្វីលីពីនធ្លាប់​បានអះអាងថា ពួកគេបានបាញ់សម្លាប់ជនសង្ស័យ តែក្នុងករណីស្វ័យការ ពារប៉ុណ្ណោះ។

នៅពេលត្រូវបានសាកសួរអំពីសំណើឱ្យ ICC បញ្ឈប់ការស៉ើបអង្កេត ដែលត្រូវបានបដិសេធក្នុង សប្តាហ៍នេះ លោក ម៉ាកូស បានឆ្លើយយ៉ាងដូច្នេះថា «វាបិទបញ្ចប់ការពាក់ព័ន្ធគ្រប់យ៉ាងរបស់យើង ជាមួយ ICC។ នៅពេលនេះ យើងកំពុងកាត់ផ្តាច់ការធ្វើប្រាស្រ័យទាក់ទង និងការទំនាក់​ទំនងទាំង អស់។ យើងមិនអាចសហការជាមួយ ICC ទេ ដោយសារតែសំណួរសំខាន់ៗបំផុត ស្តីពីយុត្តាធិការ របស់តុលាការនេះ ហើយ​និងអ្វីដែលយើងចាត់ទុកជា ការចូលដៃជ្រៀតជ្រែក និងការវាយប្រហារមក លើអធិបតេយ្យរបស់ហ្វីលីពីន»