(ភ្នំពេញ)៖ ឯកឧត្តម លុច្ស តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ត្រូវបានតែងតាំងជានាយក ខុទ្ទកាល័យ អគ្គលេខាធិការអាស៊ាន ដែលនឹងទៅបំពេញបេសកកម្មការងារនៅលេខាធិការដ្ឋាន អាស៊ាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។
មុនចេញទៅបំពេញបេសកកម្មការងារនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូ នេស៉ី កាលពីថ្ងៃទី២៨ ខែមីនាម្សិលមិញ លោក លុច្ស តារា ត្រូវបានឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងជម្រាបលា។
នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះលោក លុច្ស តារា ដែលទទួលបានការតែងតាំងជានាយកខុទ្ទកាល័យ អគ្គលេខាធិការអាស៊ាន ហើយក៏ជាមុខ មាត់មួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាមោទនភាពសម្រាប់ក្រសួង ដែលមានមន្ត្រីរបស់ខ្លួនទៅ បម្រើការនៅលេខាធិការដ្ឋានអាស៊ាន។
ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យឯកឧត្តម លុច្ស តារា ខិតខំប្រឹងប្រែងបំពេញភារកិច្ច ឱ្យបានល្អ ដើម្បីលើកកម្ពស់កិត្យានុភាពអាស៊ានទាំងមូលឱ្យកាន់តែខ្ពស់ត្រដែត នៅក្នុងឆាកតំបន់ និងអន្តរជាតិ ហើយក៏បានណែនាំឱ្យជួយជំរុញគម្រោងនានា ដែលអាចនាំផលប្រយោជន៍ជូន ប្រទេសជាតិ ជាពិសេសពាក់ព័ន្ធនឹងវិស័យការងារ និងទេសន្តរប្រវេសន៍។
ជាចុងក្រោយ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង បានផ្តាំផ្ញើការសួរសុខទុក្ខដល់ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងផ្តាំជូនពរឯកឧត្តម ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច ដ៏ឧត្តុងឧត្តមនេះ។
មុនត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ អគ្គលេខាធិការអាស៊ាន, ឯកឧត្តម លុច្ស តារា មានតួនា ទីជាប្រធានក្រុមលេខាធិការរបស់ ឯកឧត្តម បណ្ឌិត កៅ គឹមហួន ដែលពេលនោះលោកមានតួនាទី ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ២០១៣ រហូតដល់លោក កៅ គឹមហួន ត្រូវបានតែង តាំងជាអគ្គលេខាធិការអាស៊ាន។
ឯកឧត្តម លុច្ស តារា ត្រូវបានតែងតាំងជាជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។
សូមជម្រាបថា ឯកឧត្តម កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ជំនួសលោក លឹម ចុកហ៊យ ដែលចប់អាណត្តិ ពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី។
ក្នុងពិធីនេះ មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រទេសសមាជិកអាស៊ានទាំង១០ និងឯកអគ្គរដ្ឋទូត ប្រទេសមិនមែនអាស៊ាន ចំនួន៩៧ប្រទេស បណ្តាញសារព័ត៌មានអន្តរជាតិចំនួន១១ និងអង្គភាព អាស៊ាននានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ចំនួន៦។
តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុង ចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះ រដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសម ភាពយេនឌ័រ៕