(គីតូ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី២៨ ខែ មីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានប្រាប់អោយដឹងថា មនុស្សយ៉ាងហោចណាស់ ១៦នាក់បានស្លាប់ និង១៦ នាក់ ទៀតត្រូវរងរបួស បន្ទាប់ពីគ្រោះបាក់ដីដ៏ធំបានកប់ផ្ទះជាច្រើនខ្នង វេលាយប់ថ្ងៃអាទិត្យ ស្ថិតនៅតំបន់ Alausi canton នៃខេត្ត Chimborazoស្ថិតនៅភាគកណ្តាល នៃប្រទេសអេក្វាទ័រ។
យោងតាមអាជ្ញាធរអេក្វាទ័រ មនុស្ស ៧នាក់បានបាត់ខ្លួន និងជាង៥០០នាក់ រងផលប៉ះពាល់ដោយ សារគ្រោះមហន្តរាយនេះ ខណៈផ្ទះរាប់មិនអស់ត្រូវបានបំផ្លាញ រីឯ ៦៥ ភាគរយនៃផ្លូវធំមិនអាចឆ្លង កាត់បាន ហើយ ២៥ ភាគរយនៃភ្លើងបំភ្លឺផ្លូវមិនដំណើរការ។
ចំណែកឯ ១០០ ភាគរយនៃសេវាកម្មដឹកជញ្ជូនសម្រាប់សហគមន៍ និងទីក្រុង បានរងផលប៉ះពាល់ ផងដែរ៕