ចិនផ្តល់ជំនួយរថយន្តសង្គ្រោះបន្ទាន់១៦គ្រឿង និងសម្ភារបរិក្ខារពេទ្យជូនប្រជាជន និងរាជរដ្ឋា ភិបាលកម្ពុជា


 (ភ្នំពេញ)៖ រដ្ឋាភិបាលចិន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានផ្តល់ជំនួយរថយន្តសង្គ្រោះ បន្ទាន់ ១៦គ្រឿង និងសម្ភារបរិក្ខារពេទ្យជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម​ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំ កំពូលប្រទេសទាំងពីរ ជាពិសេសរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ ត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូល គឺ «កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងកំពុងតែអនុវត្ត «ផែនការ កសាងសហគមន៍វាសនារួម កម្ពុជា-ចិន» គម្រោងជំនួយឥតសំណងជាច្រើន មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្រ្គោះបន្ទាន់ ចំនួន ២០០គ្រឿង ការផ្តល់គ្លីនិកចល័តចំនួន ៤០គ្រឿង និងឧបករណ៍បរិក្ខារវេជ្ជសាស្រ្តជាច្រើន។

លោករដ្ឋមន្ត្រីបន្តថា ជាពិសេសក្នុងអំឡុងដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយ សង្រ្គោះបន្ទាន់ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយ តបការរាតត្បាតជំងឺកូវីដ-១៩ ដូចជា៖

* បញ្ជូនអ្នកជំនាញការមកពីតំបន់ស្វយ័តខេត្តក្វាងស៊ី ចំនួន៧រូប រយៈពេល១៥ថ្ងៃ ដើម្បីផ្តល់ជំនួយ បច្ចេកទេសដល់មន្រ្តីសុខាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារតម្រូវការផ្សេងៗ

* ផ្តល់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តសម្រាប់បម្រើឱ្យការងារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃ ជំងឺកូវីដ-១៩ តាមរយៈរដ្ឋាភិបាល សមាគម និងក្រុមហ៊ុននានារបស់សាធារណរដ្ឋប្រជាមានិត ចិន រួមមាន៖ ១៖ ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ និងសម្ភារៈបរិក្ខារមន្ទីរពិសោធន៍សម្រាប់ បំពាក់ ឱ្យមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តព្រះសីហនុ, ២៖ ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ និងកញ្ចប់តេស្តរកវីរុសកូវីដ-១៩, ៣៖ ម៉ាស៊ីនជំនួយដកដង្ហើម, ៤៖ សម្លៀកបំពាក់សុវត្ថិភាពសម្រាប់ មន្រ្តីសុខាភិបាល, ៥៖ ម៉ាស់ N95, ៦៖ម៉ាស់វះកាត់ និង៧៖ សម្ភារៈបរិក្ខារផ្សេងៗមួយចំនួនទៀត

* ផ្តល់ជំនួយ និងសម្របសម្រួលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ បានទាន់ពេលវេលា ដែលមានចំនួន សរុបជាង ២៨លានដូស។

* កិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តបុរាណចិន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ថ្ងៃនេះជាមោទនភាពថ្មីមួយទៀត ដែលប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវរថយន្តសង្រ្គោះបន្ទាន់ចំនួន១៦គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យមួយចំនួន ដើម្បីពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅ នឹងតម្រូវការសេវាថែទាំសុខភាពកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។

រថយន្តសង្រ្គោះបន្ទាន់ និងសម្ភារបរិក្ខារពេទ្យទាំងនេះ នឹងចែកជូនទៅមន្ទីរពេទ្យជាតិចំនួន៣ និង មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តចំនួន៤ ដែលរថយន្តសង្រ្គោះបន្ទាន់ និងសម្ភារបរិក្ខារពេទ្យ ទាំងនេះ នឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាព ជូនប្រជាជនកម្ពុជា ដើម្បីឈានទៅ សម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយ មិនបានទទួលសេវាសុខភាពនោះទេ។ នេះបើតាមកការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រីក្រសួង សុខាភិបាល។

ជាមួយគ្នានោះ លោកអគ្គរដ្ឋទូតចិន បានគូសរំលេចថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍​លើកទៅទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជាភាគី ចិនរីករាយសហការជាមួយកម្ពុជា អនុវត្តរួមគ្នាស្តីពីកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំទាំងពីរកំណត់ ជូនបន្ត និងផ្សព្វផ្សាយចំណងមិត្តភាព ប្រពៃណីរវាងចិន និងកម្ពុជា លើកកម្ពស់កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ដូចជាការ បង្ការនិងព្យាបាលជំងឺឆ្លង ឱសថ បុរាណ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល ពង្រឹងការសម្របសម្រួលកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសុខាភិបាលក្រោមក្របខណ្ឌពហុភាគី ចិន-អាស៊ាន ជំរុញការ កសាងសហគមន៍វាសនារួមរវាង ចិន-កម្ពុជា និងសហគមន៍សុខាភិបាលរួម ចិន-កម្ពុជា ឱ្យទទួល បានលទ្ធផលផ្លែផ្កាថ្មី រួមចំណែកកាន់តែធំធេង ក្នុងការផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ នៃ ប្រទេសទាំងពីរ ចិន-កម្ពុជា។

ទន្ទឹមនឹងនោះឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជា មានិតចិន ប្រចាំកម្ពុជា ដែលតែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជាជា ពិសេសវិស័យសុខាភិបាល និងបានប្រសិទ្ធពរចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេររឹងមាំជាអមតៈ៕