សម្តេចតេជោ ហ៊ុន សែន ស្នើសុំនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ឱ្យបន្តលើកកម្ពស់ការការពារសិទ្ធពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ឱ្យបន្តអនុវត្តនូវយន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ ការការពារសិទ្ធិពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី។

ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើក្នុងឱកាសសម្តេច និងលោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម ធ្វើសន្និសីទសារព័ត៌មានរួម បង្ហាញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានស្នើសុំយ៉ាងដូច្នេះថា៖ «ការងារផ្ទះ ខ្ញុំក៏បានបន្តអនុវត្តនូវយន្តការដែល មានស្រាប់ ដើម្បីលើកកម្ពស់ការការពារសិទ្ធិពលករកម្ពុជា ដែលធ្វើការនៅប្រទេសម៉ាឡេស៉ី»

ទន្ទឹមនឹងនេះដែរ មានឯកសារចំនួន២ ត្រូវបានចុះហត្ថលេខា ក្រោយជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម ដែលមកបំពេញទស្សនកិច្ច នៅកម្ពុជា។

ឯកសារទាំងពីរនោះ រួមមាន៖ ទី១៖ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករការងារផ្ទះ និងទី២៖ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ ពលករ។

លោក អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ដើម្បីបំពេញទស្សនកិច្ចតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា។

អំឡុងបំពេញទស្សនកិច្ចនេះ លោកនឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ហើយនឹងមាន ជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ៕